នីការ៉ាហ្គ័និរទេសបូជាចារ្យពីររូបទៅទីក្រុងរ៉ូម
លោកបូជាចារ្យព្រះសហគមន៍កាតូលិកពីររូបទៀតត្រូវបានបណ្តេញចេញពីប្រទេសនីការ៉ាហ្គ័បន្ទាប់ពីការចាប់ខ្លួនរបស់ពួកគេកាលពីសប្តាហ៍មុន ដែលនាំឱ្យចំនួនបូជាចារ្យទាំងអស់ត្រូវបានបណ្តេញចេញពីប្រទេសនេះឡើងដល់ ២៤៥ នាក់ចាប់តាំងពីឆ្នាំ ២០១៨មក។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកបូជាចារ្យពីររូបចុងក្រោយ ត្រូវបានចាប់ខ្លួននៅនីការ៉ាហ្គ័រ កាលពីថ្ងៃទី ១០ និង ១១ ខែសីហា ហើយ ត្រូវបានសម្រេចបណ្តេញចេញដោយរដ្ឋាភិបាល។
ចាប់តាំងពីឆ្នាំ២០១៨មកដល់ពេលនេះ រដ្ឋាភិបាលនីការ៉ាហ្គ័រ បានកំពុងតែមានវិវាទការទូតមួយដ៏ធ្ងន់ធ្ងរ ដោយក្រៅពីបព្វជិតសាសនា រដ្ឋាភិបាលប្រទេសនេះក៏បានបណ្តេញចេញនូវអ្នកកាទូតសន្តអាសនៈផងដែរ ដោយសារតែបព្វជិតត្រូវបានចោទប្រកាន់ថា និយាយប៉ះពាល់ដល់របបដឹកនាំនៅក្នុងប្រទេស។
នៅក្នុងចំណោមបព្វជិត ២៤៥ នាក់ នេះ គឺមាន ឯកអគ្គរាជទូតម្នាក់ អភិបាលនៃព្រះសហគមន៍៣នាក់ បូជាចារ្យ១៣៦នាក់ និសិ្សតទេវវិទ្យាល័យ៣នាក់ ក្រៅពីនោះគឺសាសនទូតជាង១០០ នាក់។
ក្នុងនោះដែរក៏មានប្រជាជននីការ៉ាហ្គ័រមួយចំនួនទៀតបានត្រូវដកសញ្ជាតិនិងបណ្តេញចេញពីប្រទេសផងដែរ៕