នីការ៉ាហ្គា ដោះលែងអ្នកទោសនយោបាយ ១៣៥នាក់

បន្ទាប់ពីរងសម្ពាធការទូតពីសហរដ្ឋអាមេរិក រដ្ឋាភិបាលនីការ៉ាហ្គ័របានដោះលែងអ្នកទោសនយោបាយមួយក្រុមក្រោមហេតុផលមនុស្សធម៌តែពួកគេត្រូវបាននិរទេសចេញ ទៅប្រទេសហ្គាតេម៉ាឡា។

រដ្ឋបាលរបស់សហរដ្ឋអាមេរិកបានទម្លាយការដោះលែងអ្នកទោសនយោបាយចំនួន ១៣៥នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសនីការ៉ាហ្គាសម្រាប់ហេតុផលមនុស្សធម៌។

វ៉ាទីកង់ញូវបានឲ្យដឹងថា ការដោះលែងនេះត្រូវបានប្រកាសដោយសេតវិមានបន្ទាប់ពីការសម្រុះសម្រួលជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតីនីការ៉ាហ្គ័រ លោក ដានីញែល អ័តេហ្គា ( Daniel Ortega) ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក  ជេក ស៊ូលីវាន់ ( Jake Sullivan )បានបញ្ជាក់ថា អ្នកដែលត្រូវបានដោះលែងរួមមានសមាជិក ១៣ នាក់នៃអង្គការ Mountain Gateway ដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ គ្រីស្តបរិស័ទ និងនិស្សិត។

យោងតាមសេតវិមាន ក្រុមនេះត្រូវបានផ្ទេរទៅប្រទេសហ្គាតេម៉ាឡារួចហើយ ។ សហរដ្ឋអាមេរិកបានបន្ថែមថា "បុគ្គលទាំងនេះនឹងត្រូវបានផ្តល់ឱកាសឱ្យស្វែងរកមធ្យោបាយផ្លូវច្បាប់ដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញនៅក្នុងសហរដ្ឋអាមេរិក ឬប្រទេសផ្សេងទៀត៕

Daily Program

Livesteam thumbnail