នាយករដ្ឋមន្រ្តីសន្តអាសនៈ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែនជាថ្មី

នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ លោក កាឌីណាល់ ព្យែត្រូ ផារ៉ូលីន បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅ ក្នុងប្រទេសអ៊ុយក្រែនជាថ្មីចាប់ពីថ្ងៃទី ១៩ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០២៤។

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងដំណើរទស្សនកិច្ចនោះ លោកកាឌីណាល់ក៏បានអញ្ជើញជា អធិបតីក្នុងពិធីថ្វាយអភិបូជានៅទីសក្ការបូជា  ម៉ារៀន (Marian) នៃទីក្រុង ប័ឌីឈីវ ( Berdychiv ) ផងដែរ។

ដំណើរទស្សនកិច្ចរបស់លោកកាឌីណាលើ ទៅកាន់អ៊ុយក្រែន បានធ្វើឡើងបន្ទាប់ពីសម្តេចប៉ាបបានបញ្ចេញសារមួយទាក់ទងនឹងដំណើរធម្មយាត្រាសន្តិភាព។​

នេះអាចជាទស្សនកិច្ចរបស់លោកកាឌីណាល់ ជាលើកទីមួយ ទៅកាន់ប្រទេសអឺរ៉ុបខាងកើតចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ី ហើយលោកនឹង បញ្ចប់នៅថ្ងៃទី ២៤ខែកក្កដា។

លោកកាឌីណាលើ បានធ្វើដំណើរទស្សនកិច្ចជាច្រើនតំបន់នៅក្នុងប្រទេសនេះ ដោយរួមទាំងទីក្រុងកំពង់ផែ អូដេសា ( Odesa) ផងដែរ។

លោកកាឌីណាល់ធ្លាប់មកបំពេញទស្សនកិច្ចនៅអ៊ុយក្រែន២ដងរួចមកហើយ ពោលគឺនៅខែ មិថុនា ឆ្នាំ ២០១៦ និងខែសីហា ឆ្នាំ ២០២១៕

Daily Program

Livesteam thumbnail