នាយករដ្ឋមន្ត្រីឡាវ នឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាថ្ងៃពុធសប្តាហ៍នេះ
តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត, លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកស្រី វណ្ណដាឡា ស៊ីផាន់ដន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល២ថ្ងៃគឺ ពីថ្ងៃទី៤ ដល់ទី៥ ខែធ្នូ ឆ្នាំ២០២៤។
លោកបណ្ឌិត សនស ស៊ីផាន់ដន និង លោកស្រី នឹងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ។
សេចក្តីប្រកាសបានបន្តថា លោកបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ គ្រោងនឹងមានជំនួបសម្ដែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោកស្រី ឃួន សុដារី ប្រធានរដ្ឋសភាផងដែរ។
លោកបណ្ឌិត សន ស៊ីផាន់ដន ក៏នឹងមានជំនួបទ្វេភាគីជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព ដែលនាយករដ្ឋមន្ត្រីទាំងពីរនឹងពិភាក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតលើការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍រវាង ប្រទេសទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងដ៏ល្អ មិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។
នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ នឹងអន្តរជាតិ ដែលមានផលប្រយោជន៍រួមផងដែរ។ ថ្នាក់ដឹកនាំទាំងពីរក៏នឹងអញ្ជើញធ្វើជា អធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។
ក្រសួងបញ្ជាក់ថា ៖ «ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឡាវ នៅកម្ពុជា នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ»។
ក្នុងអំឡុងពេលនៃទស្សនកិច្ច នាយករដ្ឋមន្ត្រីឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរព ព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌបព្រះបរមរូបព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕
ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥
-បង្កើនវីដេអូធម្មទេសនាសម្រាប់ថ្ងៃចន្ទ និងថ្ងៃអាទិត្យ(សង្ខេបខ្លាំងសារវីដេអូត្រឹម៣នាទី)
-បង្កើតUpload សម្រាប់វីដេអូធម្មទេសនា និងអត្ថបទគម្ពីរ
-បន្ថែមEffectលើវីដេអូអត្ថបទគម្ពីរឱ្យមានភាពទាក់ទាញជាងមុន