នាយករដ្ឋមន្ត្រីកម្ពុជា ជូនពរឲ្យសិស្សប្រឡងសញ្ញាបត្របាក់ឌុប ទទួលបានជោគជ័យ និងខិតខំប្រឹងប្រែងដោយលើគោលការណ៍ អ្នកចេះ គឺជាប់

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសារជូនពរក្មួយៗ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២៤-២០២៥ ទទួលបានជោគជ័យគ្រប់ៗគ្នា ដោយខិតខំប្រឹងប្រែងប្រឡង ដោយឈរលើសមត្ថភាពពិតរបស់ខ្លួន ហើយគោលការណ៍ គឺ «អ្នកចេះ គឺជាប់»។
សូមជម្រាបថា ដោយសារសង្គ្រាម នៅតាមព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចពន្យារពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៤-២០២៥ ដែលគ្រោងរៀបចំនៅថ្ងៃទី១៨ និងទី១៩ ខែសីហា ឆ្នាំ ២០២៥ ទៅថ្ងៃទី២៨ និងទី២៩ ខែសីហា ឆ្នាំ២០២៥ វិញ៕
Daily Program
