ធម្មទេសនាសម្តេចប៉ាបនៅឌីលីទាក់ទាញអ្នកចូលរួមជាង៦សែននាក់
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងពេលដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានធ្វើធម្មទេសនានិងថ្វាយអភិបូជាកាលពីថ្ងៃអង្គារ៍ទី ១០ ខែ កញ្ញា ឆ្នាំ២០២៤ នេះ បានទាក់ទាញពលរដ្ឋទីម័រខាងកើត ជិតពាក់កណ្តាលចូលរួម។
ប្រភពដដែលបានអះអាងថា ពិធីនេះបានទាក់ទាញមនុស្សចូលរួមយ៉ាងកុះករដែលមានចំនួនសរុបរហូតដល់ទៅ ៦ សែន នាក់។
នាឱកាសនោះ សម្តេចប៉ាបបានមានបន្ទូលថា ប្រជាជាតិនេះតូច ប៉ុន្តែមានថាមពល ហើយជំនឿថារឹងមាំដែលជាកម្លាំងបង្ហាញថា ប្រទេសនេះតូចមែន ភាពតូចនេះគឺរឹងមាំ ។
នៅពេលទ្រង់ធ្វើធម្មទេសនា របាំប្រពៃណីនៃជនជាតិទីម័រខាងកើតបានត្រូវរាំស្វាគមន៍ពិធី ហើយសម្តេចប៉ាបក៏បានថ្លែងអំពីសារៈសំខាន់នៃការពង្រឹងជំនឿ ហើយលើកទឹកចិត្តឲ្យប្រជាពលរដ្ឋនៅប្រទេសនេះ លើកកំពស់នៅក្នុងការអប់រំជំនឿដល់យុវជន ជាពិសេសគឺបុត្រធិតារបស់ពួកគេដើម្បីបន្តឲ្យពួកគេនៅជាប្រជារាស្រ្តរបស់ព្រះជាម្ចាស់ ។