ធម្មទេសនាក្រោមប្រធានបទសេចក្តីសង្ឃឹមនឹងរៀបចំជាបន្តបន្ទាប់នៅបុរីវ៉ាទីកង់

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងអំឡុងពេលបុណ្យព្រះយេស៊ូប្រសូត្រកំពុងតែខិតជិតមកដល់សន្សឹម ៗ ធម្មទេសនាក្រោមប្រធានបទសេចក្តីសង្ឃឹមត្រូវបានគេគ្រោងនឹងរៀបចំឡើងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ៦ ខែ ធ្នូ ឆ្នាំ​២០២៤ នេះតទៅ។

ប្រភពដដែលបានរាយការណ៍ថា ធម្មទេសនានឹងត្រូវរៀបចំជាបន្តបន្ទាប់នៅរៀងរាល់ថ្ងៃសុក្រចាប់ពីសប្តាហ៍នេះតទៅ ហើយបន្តរហូតដល់ថ្ងៃទី ២០ ខែឆ្នាំដដែល នៅវិសាលវិហា ប៉ូលទី ៦ ។​

នៅក្នុងកម្មវិធីដ៏ពិសិដ្ឋនេះ គឺគ្រិស្តបរិស័ទអាចនឹងស្វែងយល់អំពី «ទ្វារនៃក្តីសង្ឃឹម»។ ហើយក៏នឹងជួបជុំគ្នារិះគិត ឆ្ពោះទៅរកការបើកឆ្នាំបរិសុទ្ធ តាមរយៈទំនាយនៃបុណ្យព្រះយេស៊ូប្រសូត្រ​។

ធម្មទេសនានេះ គឺនឹងរៀបចំឡើយដោយលោកបូជាចារ្យ រ៉ូបឺតូ ប៉ាសូលីនី (Roberto Pasolini) ដែលទទួលជាបុព្វជិតនៅក្នុងក្រុមការងារអប់រំជំនឿរបស់សម្តេចប៉ាប នៅរៀងរាល់វេលាម៉ោង៩ព្រឹក។

ពិធីធម្មទេសនានេះក៏នឹងមានការចូលរួមដោយលោកកាឌីណាល់ អគ្គអភិបាល លោកអភីបាល និង​លោកបូជាចារ្យជាច្រើនរូប តាមការកំណត់នៃកម្មវិធី៕

Daily Program

Livesteam thumbnail