ធនាគារវ៉ាទីកង់រកប្រាក់ចំណេញបាន៣០,៦ លានអឺរ៉ូ
វ៉ាទីកង់ញូវបានរាយការណ៍ថា វិទ្យាសា្ថនការងារសាសនា ដែលគេស្គាល់ជាទូទៅថា ជាធនា គារវ៉ាទីកង់បានប្រកាសថា បានរកប្រាក់ចំណេញកាលពីឆ្នាំ២០២៣ចំនួន៣០,៦ លាន អឺរ៉ូ ។
ប្រភពដដែលបានបន្តថា កំណើននៃប្រាក់ចំណេញសុទ្ធនេះត្រូវបានសម្រេចដោយសារការរួមចំណែកជាវិជ្ជមាននៃអត្រាការប្រាក់ កម្រិតមធ្យមភាគ និងកម្រៃជើងសារ។
ប្រភពដដែលបានបន្តទៀតថា ការគ្រប់គ្រងការចំណាយបានបន្តជាស្នូលនៃកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទោះបីជាការវិនិយោគក្នុងគោលបំណងកែលម្អសេវាកម្មអតិថិជន និងការធ្វើឱ្យឌីជីថលត្រូវបានបង្កើតឡើងក៏ដោយ ជាគោលដៅរបស់ស្ថាប័នក៏ដោយ ។
ប្រភពដដែលបានបន្ថែមថា នៅក្នុងលក្ខខណ្ឌនៃការគ្រប់គ្រងទ្រព្យសម្បត្តិ វិទ្យាស្ថានមានការប្តេជ្ញាចិត្តខ្ពស់ចំពោះគោលការណ៍ដែលស្របតាមរបស់ព្រះសហគមន៍ជំនឿកាតូលិក (Faith Consistent Investment)។
ហើយក្រៅពីនោះគឺធនាគារផ្តោតជាសំខាន់នៅលើគុណភាពនៃផលិតផលដែលគ្រប់គ្រងដោ យ វិទ្យាស្ថានដើម្បី ជាសក្ខីភាពមួយចំពោះការងារដែលបានធ្វើក្នុងប៉ុន្មានឆ្នាំមកនេះ ដែលអនុញ្ញាតឱ្យវិទ្យាស្ថាន ក្លាយជាស្ថាប័នហិរញ្ញវត្ថុ យោងទូទាំងពិភពលោកក្នុងការវិនិយោគប្រកបដោយសីលធម៌៕