ទ្វារដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរបានបិទហេីយ​

នាថ្ងៃទី២៥​ខែធ្នូ​ ឆ្នាំ២០២៥​ ចំថ្ងៃបុណ្យព្រះយេស៊ូប្រសូត​ ដោយលោកកាឌីកាល់​ អគ្គបូជាចារ្យ​រ៉ូឡេនដេស​ ម៉ាករីកាស​។   លោកកាល់ឌីណាល់​ បានរំលឹកផងដែរថា​ ទោះបីទ្វារដ៏វិសុទ្ធនេះបានបិទក៏ពិតមែន​ តែព្រះបេះដូងរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មរស់ឡេីងវិញ​ តែងតែបេីកចំហជានិច្ចសម្រាប់អស់អ្នកដែលសង្ឃឹមលេីព្រះអង្គ។ លោកបានបន្តទៀតថា​ ឆ្នាំនៃមហាករុណទិគុណនៃក្តីសង្ឃឹម​ ដែលបានប្រកាសបេីកដោយសម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ ហេីយបានបន្តដោយសម្តេចប៉ាបឡអូទី១៤​ ជាសញ្ញាសម្គាល់ដែលបង្ហាញថាព្រះសហគមន៍នៅតែរស់រវេីក​ ព្រោះព្រះជាម្ចាស់មិនដែលបោះបង់ប្រជារាស្រ្តព្រះអង្គឡេីយ។ មិនតែប៉ុណ្ណោះវាពេលវេលាដែលព្រះសហគមន៍ប្រកាសថាព្រះជាម្ចាស់នៅជិតបង្កេីយហេីយ​ ហេីយសន្តិភាពអាចធ្វេីទៅបានហេីយសេចក្តីមេត្តាករុណាខ្លាំងជាងអំពេីបាប។ 


គួររំលឹកដែលផងថា​  សម្តេចប៉ាបហ្រ្វង់ស៉ីស្កូ​ បានប្រកាសបេីកឆ្នាំមហាករុណាទិគុណ​ ដែលប្រារព្ធឡេីងជារៀងរាល់២៥ឆ្នាំម្តងកាលពីថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ហេីយទ្វាដ៏វិសុទ្ធនៃបាស៉ីលីកាសន្តីម៉ារីដ៏ប្រសេីរឧត្តមបានបេីក​ កាលពីថ្ងៃទី1  មករា​ ឆ្នាំ២០២៥​ ហេីយឆ្នាំមហាករុណាទិគុណនឹងបញ្ចប់ទាំងស្រុងនៅថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២៦​ ខាងមុខនេះ។

 

Daily Program

Livesteam thumbnail