ទូតសន្តអាសនៈនៅកុងហ្គោ៖ សាររបស់សម្តេចប៉ាបសំខាន់សម្រាប់សន្តិភាពនៅកុងហ្គោ
លោកអគ្គអភិបាល មីដ្យា ឡេស្កូវ៉ា (Mitja Leskovar) ឯកអគ្គរាជទូតសន្តអាសនៈ នៅទីក្រុងគិនសាសា (Kinshasa) បាននិយាយថា សាររបស់សម្តេចប៉ាបថ្មីៗនេះគឺពិតជាសំខាន់ណាស់សម្រាប់សន្តិភាពនៅក្នុងប្រទេសនេះ។
លោកឯកអគ្គរាជទូតបានថ្លែងថា ក្រៅពីសារនេះកាលពីអំឡុងពេលដែលសម្តេចប៉ាបបានមកធ្វើទស្សនកិច្ចមកកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៣ ទ្រង់ក៏បានផ្តល់សារនិងសង្កត់ធ្ងន់អំពីតម្លៃនៃសន្តិភាព ហើយសាររបស់សម្តេចប៉ាបបញ្ជាក់ពីស្ថានភាព និងគូសបញ្ជាក់នូវផ្លូវឆ្ពោះទៅរកការដោះស្រាយវិបត្តិ។
លោកបានព្រមានថា តំបន់ភាគខាងកើតនៃប្រទេសនេះកំពុងតែត្រូវបាន បំផ្លិចបំផ្លាញដោយជម្លោះ និងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរជាថ្មី។
លោកអគ្គអភិបាលបានបន្តថា ពីរឆ្នាំបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ទ្រង់មកកាន់ប្រទេសដែលនិយាយភាសាបារាំងដ៏ធំបំផុតនៅក្នុងទ្វីបអាហ្រ្វិក និង ការអំពាវនាវរបស់ទ្រង់ នៅថ្ងៃពុធ ទី២៩ ខែមករា មានសារៈសំខាន់ជាពិសេស។
លោកបានបន្តថា បន្ទូលរបស់ទ្រង់ ឆ្លុះបញ្ចាំងពីទុក្ខសោក និងការខកចិត្តចំពោះសង្រ្គាមដែលកំពុងបន្ត ដែលជារឿយៗត្រូវបានសហគមន៍អន្តរជាតិមើលរំលង ហើយអំពាវនាវឱ្យប្រមូលផ្តុំជាសកលកាន់តែច្រើនក្នុងការដោះស្រាយជម្លោះ។
លោកអគ្គអភិបាលបានបន្តថា កាលពី២ឆ្នាំមុន សម្តេចប៉ាបគ្រោងនឹងទៅទីក្រុងហ្គោម៉ា ប៉ុន្តែដោយស្ថិតក្នុងជម្លោះ មិនអនុញ្ញាតឲ្យទ្រង់យាងទៅបាន ហើយទ្រង់តែងតែចងចាំជានិច្ចនូវអ្វីដែលជាកេរដំណែលនៃអំពើហិង្សានៅទីក្រុងនោះ។
លោកអគ្គអភិបាលបានបន្តថា ស្ថានភាពនៅភាគខាងកើតគឺនៅទីក្រុងហ្គោម៉ា គឺធ្ងន់ធ្ងរនិងរន្ធត់ ណាស់ ដោយនៅតាមផ្លូវមានសេចក្តីរាយការណ៍ថា មានសាកសពដេកស្តូកស្តឹងជាច្រើន។
លោកបានបន្តថា ការបាញ់កាំភ្លើងបន្តកើតមាននៅក្នុងតំបន់ជាច្រើន ប៉ុន្តែផ្នែកខ្លះនៃទីក្រុងមិនរងការគំរាមកំហែងទេ។
ទីក្រុងនេះស្ថិតក្រោមការឡោមព័ទ្ធតាមយុទ្ធសាស្រ្តយោធា ដែលអាចឈានដល់ជម្លោះកាន់តែអាក្រក់ ដូច្នេះយើងសង្ឃឹមនឹងមានការចរចា ឬដំណោះស្រាយការទូត ឬការសន្ទនាក្នុងចំណោមភាគីទាំងអស់ និងការបញ្ចប់អំពើហិង្សាតាមហឫទ័យរបស់សម្តេចប៉ាប៕