ទីក្រុងរ៉ូមរៀបចំអគ្គសញ្ញាលើកលែងទោសដ៏ធំបំផុត

វ៉ាទីកង់ញូវបានរាយការណ៍ថា ទីក្រុងរ៉ូមបានក្លាយជាកន្លែងដែលព្រះសហគមន៍កាតូលិករៀបចំអគ្គសញ្ញាលើកលែងទោសដ៏ធំបំផុតកាលពីសប្តាហ៍មុន។
កម្មវិធីនេះត្រូវបានគេដឹងថា គឺបានរៀបចំពីម៉ោង១០ និង ៣០ នាទីព្រឹកដល់ម៉ោង៦ ល្ងាច នៅបរិវេណទីលានរ៉ូម៉ាំងបុរាណនៅក្នុងទីក្រុងរ៉ូម កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៥។
នៅទីនោះគឺមានរៀបចំកន្លែងសម្រាប់លោកបូជាចារ្យ និងក្រុមយុវជនដែលចង់ទទួលអគ្គសញ្ញាលើកលែងទោសរហូតដល់ទៅ ២០០ កន្លែង។
កន្លែងធ្វើអគ្គសញ្ញានេះ គឺមានរៀបចំជាច្រើនភាសា គឺដូចជាអ៊ីតាលី អេស្ប៉ាញ អង់គ្លេស បារាំង ព័រទុយហ្គាល់ និង ប៉ូឡូញ។ ខណៈដែល ភាសាអាល្លឺម៉ង់ ហុងគ្រី ស្លូវ៉ាក កូរ៉េ និង ចិន ក៏មានដែរ ប៉ុន្តែគឺត្រូវមើលកាលវិភាគ៕
Daily Program
