ទីក្រុងឈីកាហ្គោនឹងប្រារព្ធពិធីអបអរជូនសម្តេចប៉ាបឡេអូទី១៤

ទីក្រុង ឈីកាហ្គោ នៅសហរដ្ឋអាមេរិក ដែលជាស្រុកកំណើតរបស់ សម្តេចប៉ាបឡេអូទី១៤ បានកំពុងរៀបចំដើម្បីអបអរសាទរសម្តេចប៉ាបដោយការអធិដ្ឋាន និងកម្មវិធីប្រគំតន្ត្រី។
វ៉់ាទីកង់ញូវបានរាយការណ៍ថា គណកម្មការរៀបចំព្រឹត្តិការណ៍នេះបានកំពុងតែធ្វើយុទ្ធនាការផ្សព្វផ្សាយ នៅតាមបណ្តាញសង្គម ហើយពួកគេបានកំណត់យកថ្ងៃនៃការរៀបចំពិធីនេះគឺចំថ្ងៃទី១៤ ខែមិថុនា នៅពហុកីឡាដ្ឋានបាល់អោបដែលមានឈ្មោះថា “Rate Field”។
តាមការគ្រោងទុក ពិធីនេះនឹងដំណើរការចាប់ពី ម៉ោង ២និង៣០នាទី រសៀល បញ្ចប់ដោយពិធីថ្វាយអភិបូជាក្រោមអធិបតីភាព លោកកាឌីណាល់ ប្លេស ខូភិច (Blase Cupich ) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិកនៅ ទីក្រុងឈីកាហ្គោ។
វ៉ាទីកង់ញូវបានរាយការណ៍ថា លោកកាឌីណាល់បានចេញសារអញ្ជើញគ្រីស្តបរិស័ទដើម្បីចូលរួមកម្មវិធីអំណរសប្បាយនេះរួចហើយ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ សម្តេចប៉ាបឡេអូទី១៤ បានមានបន្ទូលថា ទ្រង់នឹងមិនចូលរួមកម្មវិធីនេះដោយផ្ទាល់ទេ ប៉ុន្តែទ្រង់នឹងចូលរួមពីចម្ងាយពីទីក្រុងរ៉ូម ជាមួយនឹងសារជាវីដេអូផងដែរ៕
Daily Program
