ទិវាយុវជនពិភពលោកឆ្នាំ២០២៧ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូង ដែលរៀបចំនៅប្រទេសមិនមែនជាគ្រីស្តសាសនា

ទិវាយុវជនពិភពលោក លើកក្រោយនឹងប្រារព្ធឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៧ ដែលជាលើកទីមួយហើយដែលការប្រមូលផ្តុំយុវជនកាតូលិកទូទាំងពិភពលោកនេះនឹងធ្វើឡើងនៅក្នុងប្រទេសដែលមិនមែនជាប្រទេសគ្រីស្តសាសនា។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកាតូលិក (CNA) ក្នុងអំឡុងពេលនៃឆ្នាំ​មហាករុណាទិគុណសម្រាប់​យុវជន នៅទីក្រុងរ៉ូមលោក បូជាចារ្យ ប៉ូល ឃ្យុន សាងលី (Paul Kyung-sang Lee) អ្នកសម្របសម្រួលកិច្ចការទូទៅនៃទិវាយុវជនពិភពលោកឆ្នាំ២០២៧ បានសង្កត់ធ្ងន់លើសារៈសំខាន់ជានិមិត្តរូបនៃព្រឹត្តិការណ៍នេះ។

លោក លី បាននិយាយថា កូរ៉េគឺជាប្រទេសដែលមិនមែនជាគ្រីស្តសាសនាដំបូងគេដែលរៀបចំទិវាយុវជនពិភពលោក។

លោកបានមានប្រសាសន៍ថា លោកនិងប្រជាជនកូរ៉េ​ចង់​ឃើញ​យុវជន​រីករាយ​នឹង​សេចក្ដី​ស្រឡាញ់​ដ៏​ធំធេង​របស់​ព្រះជាម្ចាស់ ដើម្បីកុំឱ្យមនុស្សជំនាន់ក្រោយបញ្ជូនកូនចៅទៅធ្វើសង្រ្គាម... នេះជាក្តីសង្ឃឹមរបស់លោក។

ប្រទេសកូរ៉េខាងត្បូងមកដល់ពេលនេះ ត្រូវបានគេដឹងថា មានប្រជាជនដល់ទៅ៥១ ភាគរយ ដែលមិន​ប្រណិប័តន៍សាសនា ប៉ុន្តែកាតូលិកត្រូវបានគេដឹងថា កំពុងតែមាននិន្នាការចាប់អារម្មណ៍ច្រើនពីយុវជនកូរ៉េ។

កាលពីឆ្នាំ២០២៣ យុវជនកូរ៉េសរុបប្រមាណជាជាង ៥១.០០០ នាក់បានជ្រមុជទឹក នៅក្នុងនោះ​៧៥ភាគរយ គឺពួកគេបានកែប្រែចិត្តគំនិតនៅពេលដែលពួកគេពេញវ័យ ហើយជួប​បញ្ហានៅក្នុងជីវិត៕

Daily Program

Livesteam thumbnail