ទិវាបង្គន់ពិភពលោក៖ មនុស្សជាង ៣ ពាន់លាននាក់កំពុងរស់នៅដោយខ្វះសុវត្ថិភាពអនាម័យ

ជារៀងរាល់ថ្ងៃ ពិភពលោកមានកុមារអាយុក្រោម៥ឆ្នាំមួយពាន់នាក់ស្លាប់ដោយសារទឹកមិនមានសុវត្ថិភាព ហើយមូលហេតុដែលគ្មានសុវត្ថិភាពគឺក៏អាចបណ្តាលមកពី កង្វះបង្គន់អនាម័យផងដែរ ។​ នេះបើតាមវ៉ាទីកង់ញូវ ។​

យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី ១៩ ខែវិច្ឆិកា អង្គការសហប្រជាជាតិបានឲ្យដឹងថា អនាម័យគឺជា បញ្ហាប្រឈមដែលមនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោកជួបប្រទះជារៀងរាល់ថ្ងៃ។

ប្រភពព័ត៌មានដដែលបានបន្តទៀតថាមនុស្សប្រហែល ៣,៥ ពាន់លាននាក់នៅជុំវិញពិភពលោករស់នៅដោយគ្មានអនាម័យដែលត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព ហើយ ២ ពាន់លាននាក់ផ្សេងទៀតខ្វះសេវាអនាម័យជាមូលដ្ឋាន។   

ប្រភពដដែលបានបន្តថា អ្នកដែលប្រឈមនឹងវិបត្តិនេះភាគច្រើនជាជនចំណាកស្រុក និងសហគមន៍ក្រីក្រ។

លោក ប្រ៊ុច ហ្គដុន (Bruce Gordon) ប្រធានអង្គភាពទឹក អនាម័យ និងសុខភាពនៅអង្គការសុខភាពពិភពលោក និងជាអនុប្រធានអង្គការ UN-Water បានពន្យល់ប្រាប់អ្នកសារព័ត៌មាន ថា ស្រ្តីនិងកុមារីជាច្រើនប្រឈមមុខនឹងការធ្វើដំណើរផ្លូវដ៏ឆ្ងាយទៅរកបង្គន់ ឫអ្នកខ្លះត្រូវរង់ចាំពេលវេលាដល់យប់ទើបអាចចេញបន្ទោបង់បាន ដែលនាំឲ្យពួកគេមានបញ្ហាសុខភាព៕

Daily Program

Livesteam thumbnail