ទិវានៃការអធិស្ឋាន២៤ម៉ោង ដើម្បីសន្តិភាពនៅមីយ៉ាន់ម៉ា

បួនឆ្នាំបន្ទាប់ពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ នៅប្រទេសមីយ៉ាន់ម៉ា ដែលបានផ្លាស់ប្តូរអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យទៅជារបបយោធា ប្រទេសនេះនៅតែមានជម្លោះរហូតដល់ មានការផ្តួចផ្តើមឲ្យមានទិវានៃការអធិដ្ឋានសន្តិភាព២៤ម៉ោងមួយសម្រាប់ប្រជាជាតិនេះ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ទិវានៃការអធិដ្ឋាន២៤ម៉ោងនេះ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការមូលនិធិ Church in Need ដែលជាមូលនិធិមនុស្សធម៌មួយរបស់ព្រះសហគមន៍កាតូលិក។

ទិវានេះបានរៀបចំឡើងនៅថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ នៅទីស្នាក់ការកណ្តាលរបស់​មូលនិធិ និងការិយាល័យសរុប ​ចំនួន ២៣កន្លែង រួមជាមួយនឹងគ្រីស្តបរិស័ទនិងសកម្មជន មកពីជុំវិញពិភពលោក។

លោកស្រី រីជីណា លីនឆ៍ ( Regina Lynch ) ប្រធានអង្គការ Church in Need អន្តរជាតិបានមានប្រសាសន៍ថា ពួកគេបានរួមគ្នាអធិស្ឋានដោយ ស្មារតីនៃសាមគ្គីភាព និងក្តីសង្ឃឹម និង បានពន្យល់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ ដោយនិយាយថាថ្ងៃនេះគឺជា “ឱកាសសម្រាប់មនុស្សគ្រប់គ្នា ដោយមិនគិតពីទីកន្លែងកំណើតរបស់ពួកគេ ដើម្បីរួបរួមគ្នាទូលអង្វរសម្រាប់សន្តិភាព និងការផ្សះផ្សា។

លោកស្រីបានបន្តថា ទិវានេះចង្អុលបង្ហាញថាជាទិវាសកលដើម្បី ឧទ្ទិសដល់ជនរងគ្រោះក៏ដូចជា «បងប្អូនប្រុសស្រីរបស់យើងដែលជួបប្រទះការបំផ្ទុះគ្រាប់បែក ការអត់ឃ្លាន កង្វះអគ្គិសនី និងមធ្យោបាយនានា»។

រដ្ឋប្រហារយោធាបាន បណ្តាលឲ្យមីយ៉ាន់ម៉ាធ្លាក់នៅក្នុងអំពើហិង្សានិងសង្រ្គាម ហើយជាលទ្ធផលនៃអំពើហិង្សានេះ មនុស្សជាង ៣,៣ លាននាក់ត្រូវបានផ្លាស់ទីលំនៅ និងយ៉ាងហោចណាស់ជនស៊ីវិល ៥.៣០០នាក់ត្រូវបានសម្លាប់៕

Daily Program

Livesteam thumbnail