ទាហានអ៊ីស្រាអែល អះអាងពីការវាយប្រហារបង្ហូរឈាមនៅលើសាលាមួយ​របស់​អង្គការសហប្រជាជាតិដែលអ៊ីស្រាអែលថាជាជម្រករបស់ក្រុមហាម៉ាស

យោធាអ៊ីស្រាអែល កាលពីព្រលឹមថ្ងៃទី៦ មិថុនា បានអះអាងពំពីការវាយប្រហារតាមផ្លូវ អាកាសទៅលើសាលារបស់ទីភ្នាក់នៃអង្គការសហប្រ​ជាជាតិដែល មានជនភៀសខ្លួន​ប៉ាឡេស្ទីន​ស្ថិតនៅ គឺសាលា អាន់វ៉ា នៅក្នុងដែនដីហ្គាហ្សា។ យោងតាមយោធាអ៊ីស្រាអែល កន្លែងនេះ ក៏ជាមូលដ្ឋាន​នៃក្រុមហាម៉ាស។ បើតាមចលនាឥស្លាម ការវាយប្រហារ​បានធ្វើ​ឲ្យ​មនុស្ស​ស្លាប់យ៉ាងហោចណាស់ ២៧នាក់។ នៅក្នុងសេចក្តីប្រកាសមួយ ទាហានអ៊ីស្រាអែល បាន​បញ្ជាក់ថា ៖ “យន្តហោះចម្បាំងយោធា បានដឹកនាំការវាយប្រហារជាក់ច្បាស់ទៅលើ​មូលដ្ឋាន​រ​បស់ហាម៉ាស​ដែលស្ថិតនៅក្នុងសាលា​អាន់វ៉ា​នៅក្នុងតំបន់ នូសីរ៉ា។”

ទាហានអ៊ីស្រាអែល បានអះអាងថា ៖ “ក្រុមភេរវករហាម៉ាស និងឥស្លាមជីហាត​ដែលជា​ចំណែក​នៃកងកម្លាំងណុកបា និងដែលបានចូលរួមការវាយប្រហារ​ដោយបង្ហូរឈាមប្រឆាំង​នឹង​​សហគមន៍នានានៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន ក៏បាន​ចូល​ប្រយុទ្ធ​នៅក្នុងនោះដែរ។ ភេរវករបានដឹកនាំយុទ្ធនាការបង្ហូរឈាម​ចេញពីសាលារៀន ដែល​ប្រើប្រាស់កន្លែងនេះជាជម្រកលាក់ខ្លួន”។

ការិយាល័យនៃប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាស បានប្រកាសថា មានមនុស្សយ៉ាងហោច​ណាស់ ២៧នាក់ បានស្លាប់ និងមនុស្សជាច្រើនទៀតរងរបួស​នៅក្នុង​ការវាយប្រហារ​ប្រឆាំង​នឹង​ជំរុំ នូសីរ៉ានៅក្នុងភាគកណ្តាលនៃតំបន់ហ្គាហ្សា។  ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ​ហាម៉ាស ដែលបានចោទប្រកាន់ទាហានអ៊ីស្រាអែលថាបានប្រព្រឹត្តិការសម្លាប់រង្គាលដ៏អាក្រក់ បាន​អះអាង​ថា ចំនួនដ៏ច្រើនសម្បើមនៃអ្នកពលីដើម្បីសាសនា និងរងរបួស បានជន់ជោរ​នៅ​ក្នុង​មន្ទីរពេទ្យ អាល់ អាកសា ដែលស្ថិតនៅក្នុងទីក្រុង ដី អាល់ បាឡា នៅជិតតំបន់នូសីរ៉ា។

ចំណែកខាងមន្ទីរពេទ្យ បានប្រាប់ឲ្យដឹងថា បានប្រឈមនឹង​ការខូចម៉ាស៊ីនភ្លើងមួយ ដែលវា​បានបង្កជាការស្មុគស្មាញយ៉ាងខ្លាំង​ដល់ការព្យាបាលអ្នករបួសធ្ងន់ធ្ងរ និងបង្កជាមហន្តរាយ​ខាង​មនុស្សធម៌”។

យោងតាមអង្គការគ្រូពេទ្យគ្មានព្រំដែន បានឲ្យដឹងថា មុននឹងការវាយប្រហារនេះ មន្ទីរ​ពេទ្យ​មាន​អ្នកស្លាប់យ៉ាងហោចណាស់ ៧០នាក់ និងមនុស្សច្រើនជាង ៣០០នាក់រងរបួស ដែល​ភាគច្រើនគឺជាស្ត្រី និងកុមារ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែលមក​លើតំបន់​ភាគ​កណ្តាល​នៃដែនដីហ្គាហ្សា”។ «

លោកការីន ហូស្ទើ អ្នកសម្របសម្រួល​នៃអង្គការគ្រូពេទ្យគ្មានព្រំដែនបារាំងនៅហ្គាហ្សា បាន​ថ្លែងថា ក្លិនឈាមនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នាពេលព្រឹក​គឺលែងអាចទ្រាំទ្របាន។ មាន​មនុស្ស​ស្លាប់នៅគ្រប់ទីកន្លែង នៅលើដី និងខាងក្រៅ។ សាកសព​ត្រូវបាននាំមកដាក់នៅ​ក្នុង​ថង់​ប្លាស្ទីក។ ស្ថានភាពគឺមិនអាចស៊ូទ្រាំបាន”។

សាលាអាន់វ៉ា ដែលជាកន្លែងសម្របសម្រួល​ជំនួយស្ទើតែទាំងអស់នៅហ្គាហ្សា គឺស្ថិតនៅចំ​កណ្តាល​នៃព្យុះការទូត និងនៅគែមនឹងរលាយ បន្ទាប់ពី កាលពីខែមករា អ៊ីស្រាអែល បាន​ចោទ​ប្រកាន់​មនុស្សជាង ១២នាក់ នៃបុគ្គលិក ១៣០០០នាក់​នៅហ្គាហ្សា ពាក់ព័ន្ធ​នៅក្នុង​ការវាយប្រហារបង្ហូរឈាម​នៃចលនាឥស្លាមប៉ាឡេស្ទីនហាម៉ាស ដែលបានបង្កសង្រ្គាមកាល​ពីថ្ងៃ​ទី៧ ខែតុលា។

រឿងនេះបាននាំឲ្យប្រទេសជាច្រើន ដែលរួមមានទាំងសហរដ្ឋអាម៉េរិក ដែលជាអ្នកផ្តល់ជំនួយ​ដ៏​សំខាន់ បានព្យួរភ្លាមៗនូវ​ការផ្តល់លុយ និងគំរាម​ដល់កិច្ចខិតខំប្រឹងប្រែង​ដឹកនាំជំនួយ​ដល់​ហ្គាហ្សា។ នៅក្នុងសារព័ត៌មាន The New York Times ប្រមុខសាលាអាន់វ៉ា លោកហ្វីលីព ឡាហ្សារីនី បានទាមទារថា អ៊ីស្រាអែលត្រូវ​បញ្ឈប់​យុទ្ធនាការប្រឆាំងនឹងទីភ្នាក់ងារបស់​លោក​ទៅ។

 

Daily Program

Livesteam thumbnail