ថ្នាក់ដឹកនាំព្រះសហគមន៍កាតូលិកនៅថៃចុះទស្សនកិច្ចនៅពន្ធនាគារ
កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសថៃបានអញ្ជើញចុះបំពេញទស្សនកិច្ចនិងសាកសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារពីរ គឺនៅសារ៉ាបុរី និង មិនបុរី។
ដំណើរទស្សនៈនេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួមដោយលោក ប៉ូល តាវ៉ាត់ ស៊ីងសា (Paul Tawat Singsa) អភិបាលនៃភូមិភាគណាខុន សាវ៉ាត់ និងលោកភីធឺ ប្រាយ៍អិន វែលស៍ ជាអគ្គរាជទូតសន្តអាសនៈប្រចាំនៅប្រទេសថៃ រួមនិងណាងព្រះសហគមន៍កាតូលិកនៅថៃ។
នៅក្នុងឱកាសនោះ ក៏មានការរៀបចំកម្មវិធីថ្វាយអភិបូជា និង កម្មវិធីអធិដ្ឋាន ដើម្បីសម្រួលការរិះគិតខាងវិញ្ញាណជាពិសេសគឺអប់រំចិត្តគំនិតបណ្តុះ សេចក្តីស្រឡាញ់ និងការអត់ទោស ក្នុងរដូវបុណ្យព្រះយេស៊ូប្រសូត។
ក្រៅពីនោះគណៈប្រតិភូនេះក៏បានទទួលទានអាហាររួមគ្នាជាមួយនឹងទណ្ឌិត និង ចែកសំភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនផងដែរដល់ពួកគាត់ផងដែរ៕