ថ្នាក់ដឹកនាំព្រះសហគមន៍សំដែងការព្រួយបារម្ភខណៈគ្រីស្តបរិស័ទនៅទីក្រុងអ៊ីស្លាម៉ាបាដមួយចំនួន កំពុងប្រឈមនឹងការបណ្តេញចេញ

ថ្នាក់ដឹកនាំព្រះវិហារ និងអ្នកតស៊ូមតិសិទ្ធិមនុស្សមួយក្រុមបានសម្តែងការព្រួយបារម្ភអំពីការជូនដំណឹងបណ្តេញគ្រួសារគ្រិស្តបរិស័ទដែលរស់នៅក្នុងគម្រោងតាំងទីលំនៅក្រៅផ្លូវការនៅក្នុងរដ្ឋធានីប៉ាគីស្ថាន ខណៈដែលប្រជាពលរដ្ឋទាំងនោះប្រឈមមុខនឹងហានិភ័យគ្មានលំនៅស្ថានក្រោយការផ្លាស់ទីលំនៅនេះ។

នៅពេលនេះការតាំងទីលំនៅនៅតំបន់មួយ បានក្លាយជាចំណុចក្តៅគគុកដ៏សំខាន់មួយ ខណៈដែលគ្រីស្តបរិស័ទ ស្ថិតនៅចំផ្លូវនៃគម្រោងអភិវឌ្ឈន៍មហាវិថីលេខ១០ ។ ពួកគេត្រូវបង្ខំឲ្យរុះរើលំនៅស្ថានពីព្រោះតែការពង្រីកផ្លូវហាយវេ ដែលអាជ្ញាធរដាក់ចេញដើម្បី អភិវឌ្ឍន៍ទីក្រុង និងបន្ធូរបន្ថយការកកស្ទះ ។

លោកបូជាចារ្យ ស៊ីលវេស្ទ័រ ចូសេប ( Sylvester Joseph) អ្នកទទួលខុសត្រូវព្រះវិហា Our Lady of Fatima បានចុះទៅ សួរសុខទុក្ខគ្រួសារនានា និងផ្តល់ការគាំទ្រខាងវិញ្ញាណ ដល់បងប្អូន។

លោកបូជាចារ្យ បានលើកឡើងថា ក្រុមគ្រួសារទាំងនេះ គឺជាផ្នែកមួយនៃគ្រឹះនៃទីក្រុងនេះ ដូច្នេះយើងសង្ឃឹមថា ការអភិវឌ្ឍនឹងមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ពួកគេ ទេ។

លោកបានប​ន្តថា យើងសូម អំពាវនាវរកដំណោះស្រាយដែលទទួលស្គាល់សិទ្ធិរបស់ពួកគេក្នុងការទទួលបានជម្រក៕

Daily Program

Livesteam thumbnail