ថ្ងៃ១៩ខែមិថុនា ជាថ្ងៃគម្រប់៤៣ឆ្នាំនៃជីវិតជាបុព្វជិតរបស់សម្តេចប៉ាបឡេអូទី១៤​

វ៉ាទីកង់ញូវបានរាយការណ៍ថា ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២៥ នេះគឺជាថ្ងៃគម្រប់ខួប៤៣ ឆ្នាំ ដែលសម្តេចប៉ាបឡេអូទី១៤ បានជ្រើសរើសជីវិតជាបូជាចារ្យ តាមការត្រាស់ហៅរបស់ព្រះជាម្ចាស់។

នៅពេលដែលទ្រង់ក្លាយជាបូជាចារ្យ សម្តេចប៉ាបឡេអូ នៅពេលនោះ គឺមានអាយុត្រឹមតែ២៧ ឆ្នាំ ហើយ ទើបតែបានបញ្ចប់ការសិក្សាផ្នែកច្បាប់ព្រះសហគមន៍នៅសាកលវិទ្យាល័យ Saint Thomas Aquinas

សម្តេចប៉ាបឡេអូ បានក្លាយជាបូជាចារ្យ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ១៩៨២ ប៉ុន្តែគេដឹងថា ទ្រង់ត្រូវបាន ស្ម័គ្រចិត្តស្វែងយល់ពីជីវិតជាបូជាចារ្យ ៥ ឆ្នាំមុននេះ ហើយអ្វីដែលទ្រង់ចាប់អារម្មណ៍ គឺជីវិតជាបុព្វជិតតាមលំអានសន្តអូហ្គូស្ទីន​។​

ក្រោយក្លាយជាបូជាចារ្យ សម្តេចប៉ាបឡេអូ បានត្រូវក្រុមសាសនៈទូតអូហ្គូស្ទីនបញ្ជូនទៅប្រកាសដំណឹងល្អនៅប្រទេសប៉េរ៉ូ នៅក្នុងឆ្នាំ១៩៨៥ ហើយបានធ្វើការងារនិងទទួលខុសត្រូវជាច្រើន ហើយបានត្រឡប់មក សហរដ្ឋអាមេរិកដែលជាប្រទេសកំណើតនៅក្នុងឆ្នាំ១៩៨៧ រួចក៏ត្រូវបន្តទៅប៉េរូជាថ្មី ហើយនៅក្នុងឆ្នាំ ២០១៥​ នៅពេលនោះ ទ្រង់បានត្រូវតែងតាំងជាអភិបាលនៃព្រះសហគមន៍មួយនៅប៉េរូ។

នៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំម​២០២៣ ទ្រង់ក៏ទទួលការតែងតាំងដោយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ជាការឌីណាល់៕

Daily Program

Livesteam thumbnail