ត្រីប្រហុកចាប់ផ្ដើមត្រូវចាប់ពីថ្ងៃទី២៥ ដល់៣១ធ្នូ

«ត្រីប្រហុក» ចាប់ផ្ដើមត្រូវពីថ្ងៃទី២៥ ដល់៣១ ខែធ្នូ នៅចំណុចគន្លងដាយត្រីតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។ នេះបើតាមការជូនដំណឹងរបស់រដ្ឋបាលជលផល នាថ្ងៃទី២៣ ខែធ្នូ។

រដ្ឋបាលជលផល បានបញ្ជាក់ថា ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ ការណ៍នេះ អំណោយផលដល់ការធ្វើនេសាទត្រីបានច្រើន ជាពិសេស គន្លងដាយត្រីតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ដល់៣១ ខែធ្នូ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ 

ជាមួយគ្នានេះ រដ្ឋបាលជលផល បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ សម្រាប់បរិភោគ រួសរាន់ទៅទិញត្រីនៅទីតាំងខាងលើ ហើយអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ត្រូវជួយបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលិតផលត្រី«ត្រូវ»នេះដែរ៕

 

Daily Program

Livesteam thumbnail