តំណាងវ៉ាទីកង់នៅ G20 ថា កំណែទម្រង់ត្រូវតែធានាចំពោះសិទ្ធិមនុស្ស
នៅឯកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីល លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីស (Pietro Parolin) នាយករដ្ឋមន្រ្តីនៃបុរីវ៉ាទីកង់ បានលើកឡើងថា ពិភពលោកត្រូវការកំណែទម្រង់ តែកម្មវិធីកំណែទម្រុងនេះគឺត្រូវតែធានាការគោរពសិទ្ធិមនុស្ស ។
លោកកាឌីណាល់ក៏បានលើកឡើងអំពីបញ្ហាមួយចំនួន ដែលលើកទឹកចិត្តឲ្យក្រុមប្រទេសអភិវឌ្ឈន៍ លើកលែងបំណុលដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងទទួលខុសត្រូវចំពោះការសម្រេចចិត្តកន្លងមករបស់ពួកគេ ។
លោកកាឌីណាល់បានគូសបញ្ជាក់អំពីការផ្លាស់ប្តូរអំណាចពីរដ្ឋ-រដ្ឋ ទៅកាន់អង្គការពហុភាគីអន្តរជាតិ ដែលបានកើតឡើងនៅក្នុងសតវត្សចុងក្រោយនេះ។
លោកកាឌីណាល់ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរ និងការគិតឡើងវិញនូវក្របខ័ណ្ឌដែលគួរជួយសម្រួលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយប្រសិទ្ធភាព។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិភាព និងស្ថិរភាព ទន្ទឹមនឹងការរៀនពីរបៀបប្រតិកម្មទៅនឹងបញ្ហាប្រឈមថ្មីៗ និងបង្កើតយន្តការសកលដែលអាចឆ្លើយតបទៅនឹងបញ្ហាបរិស្ថាន សុខភាពសាធារណៈ វប្បធម៌ និងសង្គម ព្រមទាំងបញ្ញាសិប្បនិម្មិត៕