តើ Dilexi te' ជាអ្វីទៅ ?

វ៉ាទីកង់ញូវបានរាយការណ៍ថា 'Dilexi te' គឺជាឯកសារផ្លូវការផ្នែកមូលដ្ឋាននៃជំនឿដំបូងបំផុតដែលចុះហត្ថលេខាដោយសម្តេចប៉ាបឡេអូទី១៤។

Dilexi te  គឺជាកម្រងឯកសារពាក់ព័ន្ធនឹងជំនឿ ដែលមាន ១២១ ឃ្លា  ហើយត្រូវបែងចែកជា ៥ ជំពូក។ នេះគឺជាឯកសារនៃការប្រកាសដំណឹងល្អ និង ជាមូលដ្ឋានប្រតិបត្តិសកម្មភាពមនុស្សធម៌ សម្រាប់ទ្រទ្រង់សហគមន៍ក្រីក្រដោយជំនឿ។

ប្រភពដដែលក៏បានអះអាងផងដែរថា ឯកសារនេះ ឃ្លាំងនៃចំណេះដឹងនឹងប្រតិបត្តិខាងជំនឿដ៏ពិតប្រាកដ ទាក់ទងនឹងជនក្រីក្រ។

ប្រភពដដែលបានបន្តថា សម្តេចប៉ាបឡេអូទី១៤ បានចាត់ទុកដា 'Dilexi te' ជាឯកសារនិងជាមូលដ្ឋានគ្រឹះនៃការថែរក្សានិងបំប៉ន​ជំនឿ និង សេចក្តីស្រឡាញ់ដោយការគោរពចំពោះអ្នកជនក្រីក្រ និង អស់អ្នកទុរគតជននានា។​

សម្តេចប៉ាបឡេអូក៏ចាត់ទុកឯកសារនេះគឺជាមូលដ្ឋានសម្រាប់គ្រីស្តបរិស័ទបើកចិត្តបើកគំនិតហើយទទួលស្គាល់ទុរគតជននានា​ថា ពួកគេគឺជាសមាជិកពិតប្រាកដនៃសង្គម ដើម្បីសមភាព៕

Daily Program

Livesteam thumbnail