តើសម្តេចប៉ាបឡេអូទី១៤មានបន្ទូលបែបណាអំពីចលនាជាតិនិយម?

ដោយមិនបញ្ចេញឈ្មោះប្រទេសណាមួយ ឬមេដឹកនាំជាតិណានោះ សម្តេចប៉ាប ឡេអូទី១៤ បានរិះគន់ការកើនឡើងនៃចលនាជាតិនិយម ខណៈដែលទ្រង់ បានអធិស្ឋានសម្រាប់ការផ្សះផ្សា និងការសន្ទនាក្នុងពិធីថ្វាយអភិបូជាមួយកាលពីពេលថ្មីៗកន្លងទៅនេះ។

សម្តេចប៉ាបឡេអូទី១៤បានទូលអង្វរដល់ព្រះជាម្ចាស់ឱ្យព្រះអង្គជួយ បើកព្រំដែន បំបែកជញ្ជាំង និងបំបាត់ការស្អប់ខ្ពើម។

សម្តេចប៉ាបឡេអូបានមានបន្ទូល ថា ទីណាក៏ដោយអោយតែមាន សេចក្តីស្រលាញ គឺវាគ្មានកន្លែងសម្រាប់ការរើសអើងទេ។

សម្តេចប៉ាបបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្លាស់ប្តូរផ្ទាល់ខ្លួនដែលជាចំណុចចាប់ផ្តើមសម្រាប់សន្តិភាពពិភពលោក។

សម្តេចប៉ាប​បាន​មានបន្ទូល​ថា ជា​ដំបូង​សន្តិភាព​ក្នុង​ចិត្ត​របស់​យើង ពោលគឺ​មាន​តែ​ចិត្ត​សន្តិភាព​ប៉ុណ្ណោះ​ដែល​អាច​ផ្សព្វផ្សាយ​សន្តិភាព​ក្នុង​គ្រួសារ សង្គម និង​ទំនាក់​ទំនង​អន្តរជាតិ។

ទ្រង់បានមានបន្ទូលថា យើងទាំងអស់គ្នាមានទំនាក់ទំនងគ្នា ប៉ុន្តែការធ្វើឲ្យ ខ្លួនយើងត្រូវបានផ្តាច់ចេញពីគ្នាទៅវិញទៅមក ហើយការដែលត្រូវកាត់ផ្តាច់នេះ គឺដោយសារតែមនុស្សត្រូវបានគេដាក់ថ្នាំស្ពឹកដោយការព្រងើយកន្តើយ និងគ្របដណ្តប់ដោយភាពឯកោ។

សម្តេចប៉ាប ឡេអូ បានមានបន្ទូលថា សង្រ្គាមនៅតែបន្តញាំញីមនុស្សជាតិ ហើយបានអង្វរព្រះវិញ្ញាណបរិសុទ្ធឲ្យផ្តល់អំណោយជាសន្តិភាពដល់មនុស្សជាតិ៕

Daily Program

Livesteam thumbnail