តើសម្តេចប៉ាបឡេអូទី១៤និងលោក វូឡូទីមៀ ហ្សេឡេនស្គី ពិភាក្សាអំពីអ្វី?

ខ្លឹមសារសំខាន់នៃជំនួបរវាងសម្តេចប៉ាបឡេអូទី១៤ និង លោក វូឡូទីមៀ ហ្សេឡេនស្គី ប្រធានាធិបតី អ៊ុយក្រែន គឺផ្តោតសំខាន់នៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និង ការសង្រ្គោះកុមារអ៊ុយក្រែន ដែលបែកបាក់ពីគ្រួសារក្រោយរុស្ស៊ីលុកលុយ។

វ៉ាទីកង់ញូវបានរាយការណ៍នេះ នេះគឺជាខ្លឹមសាររួម ដែលប្រកាសចេញដោយការិយាល័យព័ត៌មានសន្តអាសនៈក្រោយពេលដែល សម្តេចប៉ាបឡេអូ បានបើកទ្វារយាងស្វាគមន៍លោក ហ្សេឡេនស្គី នៅនិវេសនដ្ឋានរបស់ទ្រង់នៅខាស្តែល ហ្គានដូលហ្វូ នៅក្នុងអំឡុងពេលសម្រាកវិស្សមកាលរបស់ទ្រង់តាំងតែពីថ្ងៃពុធសប្តាហ៍មុន។ 

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យព័ត៌មាន សន្តអាសនៈ ការសន្ទនាផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម និងស្វែងរកដំណោះស្រាយដ៏ត្រឹមត្រូវ ហើយយូរអង្វែងចំពោះសង្គ្រាមនៅអ៊ុយក្រែន។

សម្តេច​ប៉ាបឡេអូ​បាន​សម្តែងការរំលែកទុក្ខ​ចំពោះ​ជនរងគ្រោះ​ក្នុង​សង្គ្រាម ហើយ​បាន​ធានា​ដល់​ប្រជាជន​អ៊ុយ​ក្រែ​នថា ទ្រង់នឹងអធិដ្ឋានដើម្បីពួកគេ។​

សម្តេចប៉ាបក៏បានលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងក្នុងគោលបំណងដោះលែងអ្នកទោស និងការសង្គ្រោះកុមារដែលបានបែកចេញពីគ្រួសាររបស់ពួកគេ។ ហើយទ្រង់ក៏បានរំលឹកឡើងវិញនូវឆន្ទៈរបស់បុរីវ៉ាទីកង់ក្នុងការស្វាគមន៍តំណាងទាំងអ៊ុយក្រែន និងរុស្ស៊ីមកកាន់បុរីវ៉ាទីកង់សម្រាប់ការចរចាដ៏មានសក្តានុពល។

ក្រោយជំនួបនេះ លោក​ហ្សេឡេនស្គី  បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់អ៊ុយក្រែនក្នុងការសម្រេចបានសន្តិភាព។ លោក​បាន​មាន​ប្រសាសន៍​ថា “ពិត​ណាស់​យើង​ចង់​បាន​សន្តិភាព យើង​ចង់​ឲ្យ​សង្គ្រាម​ត្រូវ​បាន​បញ្ចប់”៕

Daily Program

Livesteam thumbnail