តើសម្តេចប៉ាបមានបន្ទូលពីអ្វីខ្លះនៃថ្ងៃឈប់សម្រាកផ្លូវការរបស់ទ្រង់ ?

នៅពេលនេះសម្តេចប៉ាបឡេអូទី១៤បានកំពុងតែយាងសម្រាកនៅនិវេសនដ្ឋានលំហែរនៅ ខាស្តែល ហ្គានដូលហ្វូពីថ្ងៃទី ៦ ដល់ថ្ងៃទី ២០ ខែកក្កដា។

នៅក្នុងអំឡុងពេលនេះវ៉ាទីកង់ញូវបានដកស្រង់សំដីសម្តេចប៉ាបមួយចំនួនដែលទ្រង់ធ្លាប់មានបន្ទូល​អំពីការសម្រាកនៅអំឡុងរដូវក្តៅ។

សម្រាប់សម្តេចប៉ាបបេណេឌិកទី១៦បានមានបន្ទូលថា វាមានសារៈសំខាន់​ណាស់​ក្នុងការជ្រមុជ​ខ្លួនឯង​នៅក្នុងធម្មជាតិ ជាពិសេសសម្រាប់ "អ្នកដែល​រស់នៅក្នុង​ទីក្រុង​ដែល​មាន​ល្បឿន​នៃ​ជីវិត​ពោរពេញ​ដោយភាពច្របូកច្របល់ហើយទុកចន្លោះតិចតួចសម្រាប់ភាពស្ងៀមស្ងាត់ និងការឆ្លុះបញ្ចាំងពីបញ្ហា។

ដោយឡែកសម្តេចប៉ាបហ្រ្វង់ស៊ីស្កូវិញ វ៉ាទីកង់ញូវធ្លាប់បានរាយការណ៍ថា ថ្ងៃឈប់​សម្រាក​ក៏អាច​ជាពេល​វេលាដ៏ល្អមួយផងដែរ ក្នុងការធ្វើឱ្យការធ្វើដំណើរខាងវិញ្ញាណរបស់មនុស្សម្នាក់កាន់តែស៊ីជម្រៅ ទោះបីជាការធ្វើដំណើរជាគោលដៅទេសចរណ៍ក៏ដោយ។

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ​បាន​គូស​បញ្ជាក់​ថា​ ​រដូវ​ក្ដៅ​ជា​ពេល​វេលា​ផ្តល់​អំណោយ​ផល​ក្នុង​ការ​បណ្ដុះបណ្ដាល​កិច្ចការ​របស់​យើង​ក្នុង​ការ​ស្វែង​រក និង​ជួប​ព្រះអម្ចាស់។

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបន្តថា នៅក្នុង "រយៈពេលនៃការសម្រាក និងការផ្តាច់ចេញ​ពី​សកម្មភាព​ប្រចាំថ្ងៃ យើងអាចពង្រឹងកម្លាំងរាងកាយ និងព្រលឹងរបស់យើង"។

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូក៏បានលើកទឹកចិត្តគ្រិស្តបរិស័ទឲ្យ ប្រើប្រាស់ ថ្ងៃឈប់សម្រាក​របស់​ពួកគេ​ឲ្យ​រិះគិត​ខ្លះពី ព្រះបន្ទូលនៃព្រះជាម្ចាស់ដើម្បីឱ្យព្រះគ្រីស្តអាចក្លាយជាពន្លឺនិងជាតារាពេញមួយជីវិតរបស់ពួកគេ៕

Daily Program

Livesteam thumbnail