តើនៅរដូវអប់រំពិសេសយើងជាគ្រីស្តបរិស័ទគួរគិតអំពីអ្វីខ្លះទៅ?
នៅរដូវអប់រំពិសេស តែងផ្តិតនៅលើថ្ងាស់ដោយផេះ ដែលនេះគឺជាទម្លាប់ដែលបន្តអនុវត្តដោយគ្រីស្តបរិស័ទនៃព្រះសហគមន៍កាតូលិករាប់តំណរ។
ពាក់ព័ន្ធនឹងអំឡុងពេលនេះ បណ្ឌិត យូហាន ស៊ីហ្គារ៉ាយ៉ា (John Singaraya) លោកបូជាចារ្យមួយរូបនៅទីក្រុងមុំបៃប្រទេសឥណ្ឌា បានរៀបរាប់ថា នៅអំឡុងពេលនេះយើងគួររិះគិតនៅលើអ្វីដែលយើងមិនអាចស្រលាញ់បានជាពិសេសអ្វីដែលយើងមើលមិនឃើញ សេចក្តីស្រលាញ់វាមានតម្លៃខ្លាំងណាស់ប៉ុន្តែយើងអាចធ្វើឲ្យវាថោកបាន កែប្រែចិត្តលើសពីអ្វីដែលយើងបានគិត សេចក្តីស្រលាញ់មិនមានសុវត្ថិភាពទេបើគ្មានសេចក្តីស្មោះ សេចក្តីស្រលាញ់មិនមានសុវត្ថិភាពទេបើគ្មានភាពប្រាកដប្រជា ...។ល។
លោកបានរៀបរាប់នូវខ្លឹមសារមួយចំនួនបកស្រាយលើចំណោទបញ្ហាខាងលើ ប៉ុន្តែអ្វីដែលជាជំហរពិតប្រាក់របស់លោក គឺចង់លើកទឹកចិត្តឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់អធិដ្ឋាន តបអាហារ និង ការបរិច្ចាគដោយផ្តោតលើបញ្ហាខាងលើ ហើយរិះគិតវាដោយប្រាជ្ញាដោយមានព្រះគ្រីស្តជាមូលដ្ឋាន៕