តើនរណាជាឥស្សរៈជនចុងក្រោយគេដែលបានជួបសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានយាងចូលទិវង្គតកាលពីព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៥ នៅក្នុងព្រះជន្ម៨៨ វស្សារ ហើយឥស្សរជនចុងក្រោយគេដែលបានជួបទ្រង់គឺ លោក ជេឌី វេន (JD Vance) អនុប្រធានាធិបតីសហរដ្ឋអាមេរិក។

វ៉ាទីកង់ញូវបានរាយការណ៍ថា លោក ជេឌី វេន បានចូលគាល់សម្តេចប៉ាបនៅវេលាម៉ោង១១ និង ៣០នាទី ជិតថ្ងៃត្រង់នៅនិវេសនដ្ឋានទ្រង់ នៅ វិមានកាសា សន្តីម៉ាថា។

ប្រភពដដែលបានរាយការណ៍ថា ជំនួបនោះមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ដោយនៅក្នុងឱកាសនោះ គឺលោកអនុប្រធានាធិបតីសហរដ្ឋអាមេរិក និង សម្តេចប៉ាប គ្រាន់តែផ្លាស់ប្តូរការស្វាគមន៍នៅក្នុងឱកាសបុណ្យចម្លង នៅក្នុងអំឡុងពេលដែល លោក ជេឌី វេន និងក្រុមគ្រួសារបានធ្វើដំណើរមកប្រទេសអ៊ីតាលី។

ជំនួបនេះគឺក្រោយពេលដែល លោកបានជួបពិភាក្សាជាមួយនឹងលោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ​ និង លោកអគ្គអភិបាល ប៉ូល រីឆាត ហ្គាឡាហ្គ័រ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋនិងអង្គការអន្តរជាតិ។

ក្រៅពីនោះ លោក ជេឌី វេន និង​ក្រុមគ្រួសារក៏បានអញ្ជើញចូលរួម ពិធីបុណ្យលើកតម្កើង​ទុក្ខលំបាករបស់ព្រះយេស៊ូ និង​បុណ្យព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង ដែលរៀបចំនៅវិសាលវិហារបាស៊ីលីកាសន្តសិលា៕

Daily Program

Livesteam thumbnail