តើនរណាជាអ្នកដឹកនាំសន្តអាសនៈនៅក្នុងអំឡុងពេលអវត្តមានសម្តេចប៉ាប?

បន្ទាប់ពីពិធីបុណ្យសពសម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបញ្ចប់ទៅជាផ្លូវការនៅថ្ងៃទី ២៦ខែមេសា ឆ្នាំ២០២៥ ទៅលោកកាឌីណាល់មកពីជុំវិញពីភពលោកដែលមានអាយុក្រោម៨០ ឆ្នាំ នឹងជួបប្រជុំគ្នាដើម្បីជ្រើសរើសសម្តេចប៉ាបថ្មី ។

ជាទូទៅដំណើរការនៃការជ្រើសរើសសម្តេចប៉ាបគឺមានរយៈពេលពី ២ទៅ ៣សប្តាហ៍ ប៉ុន្តែនឹងអាចអូសបន្លាយពេលវេលាបន្ថែមទៀតនៅក្នុងករណីលោកកាឌីណាល់ដែលមានសិទ្ធិចូលរួមមិនអាចជ្រើសរើស សម្តេចប៉ាបបាន ។

ដំណើរការជ្រើសរើសនេះគឺតាមវិធីបោះឆ្នោតជាសម្ងាត់ដោយគ្រិស្តបរិស័ទត្រូវរង់ចាំនៅខាងក្រៅរហូតដល់ ជ្រើសរើសសម្តេចប៉ាបបាន ។

នៅក្នុងដំណាក់កាលដែលសន្តអាសនៈនៅមិនទាន់ជ្រើសរើសសម្តេចប៉ាបបានទេនោះ កិច្ចការដឹកនាំព្រះ សហគមន៍ទាំងមូលគឺនៅក្រោមលោកកាឌីណាល់ ខាវីន យ៉ូសែប ហ្វារែល(Cardinal Kevin Joseph Farrell) ដែលជាកាឌីណាល់មកពីសហរដ្ឋអាមេរិក នៅក្នុងតួនាទី ដែលភាសាសមញ្ញថា ប្រធានក្រុមប្រឹក្សាកាឌីណាល់ នៅក្នុងថានៈជាប្រមុខរដ្ឋវ៉ាទីកង់បណ្តោះអាសន្ត។​

Daily Program

Livesteam thumbnail