តុលាការចេញដីកាបង្គា់អោយលោក​ រ៉ុង​ ឈុន​ ចូលខ្លួនឆ្លើយបំភ្លឺនាសប្តាហ៍ក្រោយ​

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក​ ទិតសុទ្ធី បូរ៉ាឆាត ចេញដីកាបង្គា់ឱ្យលោក​ រ៉ុង​ ឈុន​ ចូលខ្លនមកកាន់សាលាដំបូងរាជធានីភ្នំពេញនៅសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមដីកាបង្គាប់ឲ្យចូលខ្លួន ចុះថ្ងៃទី៤ ខែកញ្ញា ដែលចុះហត្ថលេខាដោយ​ លោក​ ទិតសុទ្ធី បូរ៉ាឆាត។

ចៅក្រមស៊ើបសួរបានបញ្ជាក់ថា ៖ «បង្គាប់មកឈ្មោះ រ៉ុង ឈុន ភេទប្រុស ​ឲ្យចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ បន្ទប់ស៊ើបសួរ “ខ” ជាន់ទី៣ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ពីបទ ការមិនរាងចាល ក្នុងបទមជ្ឈិមបន្ទាប់ពីការផ្ដន្ទាទោសបទមជ្ឈិម និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅ ប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៨៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ»៕

Daily Program

Livesteam thumbnail