តារាភាពយន្តអាមេរិកម្នាក់នឹងចេញផ្សាយភាពយន្តឯកសារស្តីពីផ្នូររបស់សន្តសិលា

តារាសម្តែងអាមេរិក​ លោក គ្រីស ប្រាត ( Chris Pratt) ដែលល្បីដោយសារសម្តែងជាតួនៅក្នុងរឿង "Guardians of the Galaxy" និង "Jurassic World" បច្ចុប្បន្នកំពុងថតឯកសារស្តីពី ផ្នូររបស់សន្តសិលា ដែលមានទីតាំងស្ថិតនៅក្រោមបុរីវ៉ាទីកង់។

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា ទីនោះគឺជាផ្នូរដែលមានអាយុកាលចាប់ពីសតវត្សទី ១ ដល់ទី ៤ នៃគ្រីស្តសករាជ នៅជម្រៅជិត៥-១២ម៉ែត្រ នៅខាងក្រោមបាស៊ីលីកាសន្តសិលា ។

ខ្សែភាពយន្តឯកសារនេះ ត្រូវបានផលិតដោយប្រព័ន្ធផ្សព្វផ្សាយវ៉ាទីកង់ សហការជាមួយនឹងដៃគូ ហើយគ្រោងនឹងចេញផ្សាយនៅឆ្នាំ ២០២៦ សម្រាប់ខួបលើកទី៤០០ នៃពិធីសម្ពោធ និងថ្ងៃបុណ្យរំលឹកដល់បាស៊ីលីកា។

តារារូបនេះ នឹងណែនាំអ្នកទស្សនាអំពីដំណើរស្វែងរកផ្នូររបស់​សន្តសិលាតាមរយៈរឿងរ៉ាវនៃជំនឿ ប្រវត្តិសាស្ត្រ និងបុរាណវិទ្យា

Daily Program

Livesteam thumbnail