តារាកំប្លែងជួបសាវនាការជាមួយសម្តេចប៉ាប

ក្នុងជំនួបរវាងតារាកំប្លែង ជាមួយសម្ដេចប៉ាប លោក ខូណេន អូ ប្រាយអេន (Conan O'Brien) តារាកំប្លែងជនជាតិអាមេរិក បានប្រាប់វ៉ាទីកង់ញូវថា នៅក្នុងនាមលោកផ្ទាល់និងជាតារាកំប្លែងអាមេរិក ការជួបជាមួយនឹងអ្នកកំប្លែងជាទូទៅគឺគ្រោះថ្នាក់ខ្លាំងណាស់ ប៉ុន្តែនេះគឺជាឱកាសដ៏អស្ចារ្យដែលលោកបានជួបអ្នកបន្តវេនសន្តសិលា ។ 

លោកបានអះអាងថា វាតែងតែកើតឡើងម្តងហើយម្តងទៀត ពេលដែលដែលអ្នកកំប្លែងជួបគ្នា ប៉ុន្តែលោកបានបញ្ជាក់ថា យើងស្ថិតនៅក្នុងលំហរដ៏ស្រស់បំព្រង នៅក្នុងបុរីវ៉ាទីកង់ ហើយក៏មានអារម្មណ៍ថា ចម្លែកចិត្តដែល ដែលកន្លែងដ៏ពិសិដ្ឋអញ្ជើញយើងមកចូលរួមកម្មវិធីដ៏កម្ររនេះ ។ 

លោកស្រី ជូលៀ ល្វីស ដ្រេហ្វឹ (Julia Louis Dreyfus)តារាកំប្លែងម្នាក់ទៀត បានបញ្ជាក់ថា សម្តេចប៉ាបពិតជាបុរសអស្ចារ្យមែន «ខ្ញុំសង្កេតទឹកមុខញញឹមដ៏សប្បុរសរបស់ទ្រង់»។

ដោយឡែក លោក គ្រីស្ត រ៉ក (Chris Rock ) និង លោក ហ៊ូភី ហ្គោលប័ក ( Whoopi Goldberg) ក៏បានប្រាប់ អ្នកកាសែតថា ពូកគេមានអារម្មណ៍រីករាយពេលនៅ ជាមួយ សម្តេចប៉ាបនៅកន្លែងដែលមិនធ្លាប់មកពីមុនមក៕

Daily Program

Livesteam thumbnail