ជួងព្រះវិហារដែលបានបំផ្លាញដោយគ្រាប់បែកបរមាណូ បន្លឺសំឡេងឡើងវិញ

៨០ឆ្នាំបន្ទាប់ពីការទម្លាក់គ្រាប់បែកបរមាណូនៅណាហ្គាសាគី និមិត្តសញ្ញាថ្មីសម្រាប់​សន្តិភាព​ដ៏មានអានុភាព និងការផ្សះផ្សានឹងបន្លឺឡើងតាមអាកាសនោះគឺជាសំឡេងជួងវិហារ យូរ៉ាកាមី (Urakami) ដែលត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនៅថ្ងៃទី ៩ ខែសីហាឆ្នាំ ១៩៤៥​។

ក្រោយសង្រ្គាម ព្រះវិហារ យូរ៉ាកាមី ដែលមានទីតាំងជិតចំណុចកណ្តលនៃកន្លែងទម្លាក់គ្រាប់បែកនេះ បានត្រូវកសាងឡើងវិញ ប៉ុន្តែជួងគឺនៅទំនេររហូតដល់វាត្រូវបានកសាងឡើងវិញនៅក្នុងខែសីហា ឆ្នាំ២០២៥ នេះ។

ជួងនោះត្រូវបានគេកសាងឡើងវិញ ហើយគ្រោងនឹងបន្លឺសំឡេងនៅថ្ងៃទី​៩ ខែសីហា ឆ្នាំ២០២៥​នៅវេលាម៉ោង ១១ និង ០២ នាទី ដែលជាពេលវេលាពិតប្រាកដដែលគ្រាប់បែកបានផ្ទុះនៅលើណាហ្គាសាគី។

លោក សិលា មីឈីយ៉ាគី ណាកាមូរ៉ា (Peter Michiaki Nakamura ) បូជាចារ្យនៅ ទីក្រុង ណាហ្គាសាគី បានលើកឡើងថា នៅពេលដែលជួងនោះរោរ៍ឡើង វានឹង​រំលឹកដល់ជនរងគ្រោះ និងការអំពាវនាវឱ្យមានសន្តិភាព។

លោកបានបន្ថែមថា ការពិតដែលថាជួងនេះ ដើមឡើយត្រូវបានបំផ្លាញដោយគ្រាប់បែកផលិតដោយអាមេរិក ហើយត្រូវបានសាងសង់ឡើងវិញ និងបរិច្ចាគដោយពលរដ្ឋអាមេរិក គឺជា "សញ្ញាច្បាស់លាស់នៃការអភ័យទោស ការផ្សះផ្សារ និងក្តីសង្ឃឹម"។

លោក​បាន​មាន​ប្រសាសន៍​ថា “ជួង​នេះ​បង្ហាញ​ពី​លទ្ធភាព​នៃ​ការ​ដើរ​រួម​គ្នា​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​បាន​សន្តិភាព​ក្នុង​ពិភពលោក”៕

Daily Program

Livesteam thumbnail