ជប៉ុនបានជម្លៀសពលរដ្ឋរាប់លាននាក់ទៅកន្លែងសុវត្ថិភាព ដោយសារព្យុះសាន់សាន់

ពលរដ្ឋជប៉ុនរាប់លាននាក់កំពុងត្រូវបានជម្លៀសចេញពីតំបន់ដែលជាមុខព្រួញនៃការបោកបកដោយព្យុះសាន់សាន់ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្យុះទីហ្វុង ដ៏អាក្រក់បំផុតដែលមិនធ្លាប់កើតមាននេះ បានបោកបក់មកកាន់តំបន់គីយូស៊ុក ដោយបានឆក់យកជីវិតមនុស្ស បង្កររងរបួសជាច្រើននាក់ និងរំខានដល់ចរាចរណ៍ផ្លូវអាកាស។

គ្រោះធម្មជាតិនេះបានកើតមានឡើងតែប៉ុន្មានថ្ងៃមុន ដំណើរទស្សនៈកិច្ចរបស់សម្តេចប៉ាប មកកាន់អាស៊ី និងអូសេអានី ។

តាមសេចក្តីរាយការណ៍ពលរដ្ឋជប៉ុនដែលបានជម្លៀសចេញទៅកន្លែងសុវត្ថិភាពមានចំនួនរហូតដល់ទៅ ៥,២ នាក់។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី​២៩ ខែសីហា ឆ្នាំ២០២៤ ខ្យល់​បក់​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​ផ្តាច់​ចរន្ត​អគ្គិសនី ដែល​បង្ខំ​ឱ្យ​រោងចក្រ​ធំៗ​បិទ និង​រំខាន​ចរាចរណ៍​ផ្លូវ​អាកាស ហើយរហូត​មក​ដល់​ពេល​នេះ មនុស្ស​យ៉ាង​ហោច​ណាស់​បី​នាក់​បាន​ស្លាប់ និង​រាប់​សិប​នាក់​រង​របួស។

ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនបានផ្អាកប្រតិបត្តិការនៅក្នុងរោងចក្រក្នុងស្រុកទាំងអស់របស់ខ្លួនដោយសារតែព្យុះ ហើយរោងចក្រផ្សេងទៀតបានផ្អាកការផលិតជាបណ្តោះអាសន្ន។

ប្រសិនបើព្យុះនេះមិនបានថមថយឥទ្ធិពលរបស់វាទេនោះ វានឹងអាចបន្តបោកបក់ដល់តំបន់ភាគកណ្តាលជប៉ុន និងខាងកើត ដោយរួមទាំងរដ្ឋធានីតូក្យផងដែរ ។

Daily Program

Livesteam thumbnail