ជនសង្ស័យ វាយប្រហារក្នុងបុណ្យចម្លងនៅស្រីលង្កាកាលពីឆ្នាំ២០១៩ ត្រូវចាប់ខ្លួន

នាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌនៃប្រទេសស្រីលង្កាបានចាប់ខ្លួនអតីតអគ្គនាយកនៃសេវាស៊ើបការណ៍សម្ងាត់រដ្ឋ គឺលោក ស៊ូរ៉េស សាលឡេ ( Suresh Sallay) ដែលជាជនសង្ស័យម្នាក់នៅក្នុងករណីនេះកាលពី ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ។

នេះគឺជាការវិវត្តន៍ថ្មីមួយនៃករណីវាយ​ប្រហារដ៏សាហាវប្រឆាំងលើគ្រីស្តបរិស័ទ ​ហើយការចាប់ខ្លួននេះបានបង្កឱ្យមានការជជែកវែកញែកជាសាធារណៈយ៉ាងខ្លាំង ដោយអ្នកខ្លះបានហៅសកម្មភាពនេះថាមិនត្រឹមត្រូវជាដើម។

ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរបស់ប៉ូលីសបានបញ្ជាក់ថា អតីតប្រធានការិយាល័យស៊ើបការណ៍សម្ងាត់កំពុងត្រូវបានឃុំខ្លួនរយៈពេល ៧២ ម៉ោង ហើយក្រោយមក ក្រោមច្បាប់បង្ការភេរវកម្ម  អាជ្ញាធរអាចស្វែងរកដីកាឃុំខ្លួនដើម្បីឃុំខ្លួនជនសង្ស័យរហូតដល់៩០ ថ្ងៃប្រសិនបើចាំបាច់ ឬបញ្ជូន​ពួកគេទៅតុលាការ។

នៅពេលសួរដោយអ្នកសារព័ត៌មានថាតើជនសង្ស័យ ពិតជា "មេក្លោង" នៅពីក្រោយការវាយប្រហារនេះឬអត់ មន្រ្តីប៉ូលីសបានរក្សាជំហរប្រុងប្រយ័ត្ន ដោយបញ្ជាក់ថា ការសម្រេចចិត្តបញ្ជាក់អត្តសញ្ញាណ អាចត្រូវបានធ្វើឡើងលុះត្រាតែឆ្លងកាត់ការសួរចម្លើយ ហ្មត់ចត់ និងការប្រមូលភស្តុតាងច្បាស់លាស់៕

Daily Program

Livesteam thumbnail