ជនចំណាកស្រុកជាគ្រិស្តបរិស័ទ១០លាននាក់កំពុងប្រឈមមុខនឹងការនិរទេសពីសហរដ្ឋអាមេរិក

របាយការណ៍ដែលចេញផ្សាយដោយក្រុមលោកអភិបាលនៃព្រះសហគមន័កាតូលិក សហរដ្ឋអាមេរិក សហការជាមួយព្រះវិហារប្រូតេស្ដង់ និងអង្គការនានាបានគូសបញ្ជាក់ថា គ្រីស្ទបរិស័ទម្នាក់ក្នុងចំណោមដ១២នាក់នៅក្នុងសហរដ្ឋអាមេរិកគឺងាយនឹងទទួលរងការនិរទេស ។

ជនអន្តោប្រវេសន៍ជាគ្រិស្តបរិស័ទទាំងអស់ ដែលមានជាង១០លាននាក់នៅក្នុងសហរដ្ឋអាមេរិកងាយនឹងទទួលរងការនិរទេស រួមទាំងអ្នកដែលបានទទួលការការពារសិទ្ធិបណ្តោះអាសន្នផងដែរ ។

វ៉ាទីកង់ញូវបានរាយការណ៍ថា ១៨ ភាគរយនៃអ្នកទាំងនោះជាអ្នកកាន់សាសនាកាតូលិក ។

សរុបទៅ នៅទូទាំងសហរដ្ឋអាមេរិកមានជនឥន្តប្រវេសន៍ប្រមាណជា​២០ លាននាក់កំពុងតែប្រថុយនឹងការនិរទេសចេញពីសហរដ្ឋអាមេរិក។​

របាយការណ៍នេះបានគូសបញ្ជាក់ថា ជនអន្តោប្រវេសន៍ជាច្រើន ដែលមាន ទាំងឯកសារ និងគ្មានឯកសារ  គឺជាសមាជិកដ៏សំខាន់នៃសហគមន៍គ្រិស្តសាសនា។ ខណៈពេលដែលភាគច្រើនមានវត្តមានស្របច្បាប់ មួយចំនួនធំងាយនឹងទទួលរងការនិរទេសដោយសារតែស្ថានភាពផ្លូវច្បាប់មិនច្បាស់លាស់៕ ​

Daily Program

Livesteam thumbnail