ឆ្នាំ២០២៥ជា ឆ្នាំដ៏សាហាវសម្រាប់អ្នកសារព័ត៌មាន

ឆ្នាំ២០២៥ដែលត្រូវបានសម្គាល់ដោយជម្លោះ ឧក្រិដ្ឋកម្មដែលបានរៀបចំ និងអរិភាពកាន់តែខ្លាំងឡើងចំពោះសារព័ត៌មាន ដោយវាជាឆ្នាំបានបន្សល់ទុកនូវចំនួនអ្នកសារព៍ត៌មានស្លាប់ដ៏គួរឱ្យព្រួយបារម្ភ។

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានអះអាងថា នៅក្នុងឆ្នាំ២០២៥នេះ អ្នកសារព័ត៌មានចំនួន ៦៧នាក់ត្រូវបានសម្លាប់ ៥០៣នាក់ជាប់គុក ១៣៥នាក់បាត់ខ្លួន និង ២០នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំង។

ស្ទើរតែពាក់កណ្តាលនៃអ្នកសារព័ត៌មានទាំងអស់ដែលត្រូវបានសម្លាប់នៅឆ្នាំនេះ គឺនៅហ្គាហ្សា ។

ស្ថិតិបានបង្ហាញថា ៤៣ភាគរយនៃអ្នកសារព័ត៌មានដែលពលីព្រោះអាជីពត្រូវបានគេអះអាងថា នៅហ្គាហ្សា ដោយជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលបានកំណត់គោលដៅម្តងហើយម្តងទៀតលើបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ។

ក្រៅពីហ្គាហ្សា គឺមាននៅអ៊ុយក្រែន ស៊ូដង់ យេម៉ែន និង ស៊ីរី ជាដើម ។ អ្នកយកព័ត៌មាននៅតែបន្តបាត់ខ្លួន ត្រូវបានឃុំខ្លួន ឬក្លាយជាគោលដៅផ្ទាល់របស់ក្រុមយោធា និងក្រុមប្រដាប់អាវុធ៕

Daily Program

Livesteam thumbnail