ចំនួនអ្នកស្លាប់បន្តកើនឡើងនៅថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រ

ប្រភពពីអាជ្ញាធរប៉ាឡេស្ទីនបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២២ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្គាហ្សានៅថ្ងៃបុណ្យព្រះយេស៊ូប្រសូត្រ។ នេះបើតាមវ៉ាទីកង់ញូវ ។

ប្រភពប៉ាឡេស្ទីនបាននិយាយថាយន្តហោះអ៊ីស្រាអែល បានកំណត់គោលដៅ លើតង់លំនៅដ្ឋាន ជនភៀសខ្លួន នៅភាគខាងជើង នៃទីក្រុង ហ្គាហ្សា។

ក្រុមអ្នកការពារជនស៊ីវិល បានរកឃើញសាកសពយ៉ាងហោចណាស់ ៧នាក់ និងមនុស្ស ២៥នាក់រងរបួស ចេញពីសាលា បន្ទាប់ពីការវាយប្រហារ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអេល កាល ( Israel Katz) បាននិយាយថា កងទ័ពអ៊ីស្រាអែលនឹងបន្តឈរជើងក្នុងតំបន់ ហ្គាហ្សា ដើម្បីរក្សាការគ្រប់គ្រងសន្តិសុខ ដែលបង្កឱ្យមានការព្រួយបារម្ភថា កិច្ចចរចាបទឈប់បាញ់ចុងក្រោយអាចប្រឈមនឹងភាពជាប់គាំងបន្ថែមទៀត។

ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់តំបន់ការពារមួយ លោក កាល បាននិយាយថា ការគ្រប់គ្រងសន្តិសុខនៅតំបន់ហ្គាហ្សានឹងនៅតែស្ថិតក្នុងដៃរបស់កងកម្លាំងការពារអ៊ីស្រាអែល។

ទន្ទឹមនឹងនេះ យោងតាមរបាយការណ៍នៅក្នុងសារព័ត៌មានអង់គ្លេស នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក កី ស្តេមម័រ (Keir Starmer)  បានដាក់ចេញនូវ តួនាទីដ៏លេចធ្លោមួយនៅក្នុងគំនិតផ្តួចផ្តើមអន្តរជាតិថ្មីមួយ សំដៅសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។​

របាយការណ៍និយាយថា លោកបានទាញយកបទពិសោធន៍របស់លោកនៅក្នុង អៀរឡង់ខាងជើង ដើម្បីគាំទ្រដល់ការរស់ឡើងវិញនៃកម្មវិធីដែលមានបំណងបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាពនៅមជ្ឈិមបូព៌ា។

លោក បានណែនាំឱ្យរដ្ឋមន្ត្រីការបរទេស ដេវីដ ឡាមី (David Lammy)រៀបចំជំនួប ប្រជុំកំពូលអន្តរជាតិនៅទីក្រុងឡុងដ៍នៅដើមឆ្នាំក្រោយ ដើម្បីចាប់ផ្តើមមូលនិធិអន្តរជាតិសម្រាប់សន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន (IFP) ដែលត្រូវបានគាំទ្រដោយសម្ព័ន្ធភាពសម្រាប់សន្តិភាពមជ្ឈិមបូព៌ា (ALLMEP)

Daily Program

Livesteam thumbnail