ចំនួនអ្នកស្លាប់នៅហ្គាហ្សាកើនឡើងដល់ ៤៦.000

មន្ត្រីប៉ាឡេស្ទីនបាននិយាយថា មនុស្ស​៧០​នាក់ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ ម៉ោងនៃថ្ងៃទី៩ខែ មករា ឆ្នាំ២០២៥ ដែលនាំឲ្យ​ចំនួនអ្នកស្លាប់នៅទីនោះបានកើនឡើងដល់ ៤៦.000 នាក់។ នេះបើតាម​សេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។

យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន យ៉ាងហោចណាស់មនុស្ស ៤៦.០០៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមកាលពី ១៥​ខែមុន ហើយចំនួនអ្នករបួសបានកើនឡើងដល់ ១០៩.៣៧៨នាក់។

ស្របពេលដដែលនេះ អង្គការយូនីសេហ្វបានរាយការណ៍ថា យ៉ាងហោចណាស់មានកុមារចំនួន ៧៤ នាក់ក្នុងចំណោមស្លាប់​ក្នុងសប្តាហ៍ដំបូងនៃឆ្នាំនេះ២០២៥។

មកដល់ពេលនេះ កិច្ចចរចារសន្តិភាពកំពុងតែបន្ត ប៉ុន្តែពន្លឺនៃការចរចាសន្តិភាពនោះគឺនៅមិនទាន់មានស្រមោលច្បាស់លាស់នៅឡើយ ខណៈដែលពលរដ្ឋនៅហ្គាហ្សាកាន់តែរងទុក្ខលំបាកអាក្រក់ទៅៗជាបន្តបន្ទាប់៕

Daily Program

Livesteam thumbnail