ចំនួនគ្រីស្តបរិស័ទដែលត្រូវបានគេធ្វើទុក្ខបុកម្នេញទូទាំងពិភពលោកកើនឡើងដល់ ៣៨៨ លាននាក់

របាយការណ៍មួយ​បាន​ចេញផ្សាយ​ថា មាន​គ្រីស្តបរិស័ទនៅក្នុងពិភពលោកដល់ទៅ៣៨៨ លាននាក់រងការ​រំលោភបំពាន។ នេះ​បើ​តាម​​ក្រុមការងារនៃអង្គការ Open Doors បានចេញផ្សាយនូវបញ្ជីឃ្លាំមើលក្នុង​ឆ្នាំ​២០២៦។

លោកគ្រីស្ទាន ណានី ( Cristian Nani )នាយកនៃអង្គការនេះបានប្រាប់ វ៉ាទីកង់ញូវថា ជនរងគ្រោះជាច្រើនគឺជាស្ត្រី និងអនីតិជន ដោយកត់សម្គាល់ពីការព្រួយបារម្ភជាពិសេសសម្រាប់អាហ្វ្រិក និង អនុតំបន់សាហារ៉ា។

លោកបានអះអាងថា ចំនួនគ្រីស្តបរិស័ទដែលត្រូវបានរងការធ្វើទុក្ខបុកម្នេញ និងប្រឈមនឹងហានិភ័យនៃអំពើហិង្សានៅទូទាំងពិភពលោកបានកើនឡើង ៨លាននាក់បើប្រៀបធៀបទៅនឹងឆ្នាំមុន ដោយឈានដល់កំណត់ត្រា ៣៨៨ លាននាក់។

លោកបានបន្តថា ក្នុងចំណោមជនរងគ្រោះទាំង​នេះ មាន២០១ លាននាក់ជាស្ត្រី ឬកុមារី ខណៈពេលដែល ១១០លាននាក់ជាអនីតិជនអាយុក្រោម ១៥ឆ្នាំ។

នៅពេលនេះកូរ៉េខាងជើងនៅតែជាប្រទេសដែលវាមានគ្រោះថ្នាក់បំផុត​ក្នុងការផ្សព្វផ្សាយអំពីគ្រីស្តសាសនា បន្ទាប់មកមាន ប្រទេសសូម៉ាលី អេរីទ្រា លីប៊ី អាហ្វហ្គានីស្ថាន យេម៉ែន ស៊ូដង់ ម៉ាលី នីហ្សេរីយ៉ា ប៉ាគីស្ថាន អ៊ីរ៉ង់ ឥណ្ឌា អារ៉ាប៊ីសាអូឌីត មីយ៉ាន់ម៉ា និងស៊ីរី។ល៕

Daily Program

Livesteam thumbnail