ចំណាប់ខ្មាំងបួននាក់ត្រូវ​បាន​រំដោះ​នៅតំបន់ហ្គាហ្សា

ចំណាប់ខ្មាំង​បួន​នាក់​ដែល​ក្រុម​ហាម៉ាស​ចាប់​ខ្លួន​នៅ​ហ្គាហ្សា​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​កងកម្លាំង​អ៊ីស្រាអែល។

វ៉ាទីកង់ញូវបានរាយការណ៍ថា កងកម្លាំងសន្តិសុខអ៊ីស្រាអែលបាននិយាយថា ពួកគេបានជួយសង្គ្រោះចំណាប់ខ្មាំងបួននាក់ពីទីតាំងពីរដាច់ដោយឡែកពីគ្នានៅសង្កាត់នូសេរ៉ាត ( Nuseirat) កណ្តាលហ្គាហ្សា ក្នុងអំឡុងពេល "ប្រតិបត្តិការដ៏មានប្រសិទ្ធភាពមួយ " ។

ចំណាប់ខ្មាំងដែលត្រូវបានរំដោះ សុទ្ធតែ​ត្រូវ​បាន​ចាប់​ពង្រត់​ពី​មហោស្រព​តន្ត្រី​មួយ​នៅ​ថ្ងៃ​ទី ៧ ខែ​តុលា។

ពួកគេត្រូវបានរំដោះក្នុងអំឡុងពេលអ្វីដែលត្រូវបានពិពណ៌នាថាជា 'បេសកកម្មស្មុគស្មាញដែលមានហានិភ័យខ្ពស់' ពីអគារពីរដាច់ដោយឡែកពីគ្នានៅក្នុងសង្កាត់នោះ ។ ពួកគេ​ទាំង​អស់​ត្រូវ​បាន​គេ​និយាយ​ថា​មាន​សុខភាព​ល្អ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

យ៉ាងហោចណាស់មនុស្ស ៥០នាក់ត្រូវបានសម្លាប់នៅក្នុងរង្វង់ ប្រតិបត្តិការដ៏តានតាំងនេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយព័ត៌មានលម្អិតមិនត្រូវបានគេបង្ហើបនៅឡើយ ។

Daily Program

Livesteam thumbnail