ចិនបង្កើតភូមិភាគនៃព្រះសហគមន៍កាតូលិកថ្មីមួយ

វៃហ្វាង (Weifang) ត្រូវបានប្រកាសជាភូមិភាគមួយនៃព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសចិន ហើយលោកអភិបាលថ្មីក៏ត្រូវបានតែងតាំង ហើយលោកអភិបាលថ្មីរូបនេះក៏ទទួលបាន ការគាំទ្រពីវ៉ាទីកង់ និងពីអាជ្ញាធរចិន​។​

វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះសហគមន៍កាតូលិកថ្មីដែលត្រូវបានកំណត់ថាជាភូមិភាគថ្មី នេះមានផ្ទៃដីសរុប ជាង ១៦.១៦៧ គីឡូម៉ែត្រការ៉េ ដោយមានប្រជាពលរដ្ឋសរុបជាង ៩លាននាក់ នៅក្នុងនោះជាសមាជិកនៃព្រះសហគមន៍កាតូលិកគឺមាន ៦០០០ នាក់​ ដែលកំពុងស្ថិត នៅក្រោមការគង្វាលដោយលោកបូជាចារ្យចំនួន ១០ រូប និង​បងស្រីចំនួន ៦ រូប។

ព្រះសហគមន៍កាតូលិកថ្មីនេះ គឺស្ថិតនៅក្នុងដែនដីរដ្ឋបាលនិងការគ្រប់គ្រងនៅក្នុងតំបន់ ជីណាន នៅក្នុងខេត្តសានទុង​។​

ប្រភពដដែលបានបន្តថា សម្រាប់លោកអភិបាលនៃព្រះសហគមន៍នោះ គឺត្រូវបានអាជ្ញាធរចិ​នទទួលស្គាល់ ហើយសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ក៏បានប្រកាសតែងតាំងលោកជាអភិបាលនៃព្រះសហគមន៍នោះផងដែរ។

ប្រភពដដែលបានសង្កត់ធ្ងន់ថា លោក អេនតូនី សុន វេនជន (Anthony Sun Venjun) ត្រូវបានសម្តេចប៉ាបតែងតាំងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ​២០២៣។

លោក អេនតូនី សុន វេនជន ត្រូវបានគេដឹងថា បានកើតនៃក្នុងខែវិច្ឆិកា ឆ្នាំ​១៩៧០ និងបានចូលសិក្សានៅទេវវិទ្យាល័យនៅសៀងហៃពីឆ្នាំ១៩៨៩ ដល់ឆ្នាំ​១៩៩៤ ហើយក្លាយជាបូជាចារ្យនៅក្នុងឆ្នាំ១៩៩៥​នៅព្រះសហគមន៍មួយនាទីក្រុងប៉េកាំង ហើយលោកបានផ្ទេរមកបម្រើនៅព្រះសហគមន៍នៅក្នុងសានទុងនៅឆ្នាំ២០០៥​ដល់ឆ្នាំ​២០០៧  ហើយនៅឆ្នាំ​២០០៨ លោកអ​ភិបាលក៏បានទៅបន្តការសិក្សានៅអ៊ែឡង់ ហើយក៏ត្រឡប់មកវិញរហូតដល់ត្រូវបានតែងតាំង​៕

Daily Program

Livesteam thumbnail