ចិនចេញបម្រាមមិនអោយបូជាចារ្យអប់រំជំនឿតាម​អ៊ីនធឺណិត

បទប្បញ្ញត្តិថ្មីពីរដ្ឋបាលសម្រាប់កិច្ចការសាសនានៅក្នុងប្រទេសចិនបានអនុម័តការហាមប្រាមលើទម្រង់សំខាន់ៗជាច្រើននៃការប្រកាសដំណឹងល្អតាមអ៊ីនធឺណិត។​

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា បម្រាមនោះគឺចេញតាមរយៈក្រមសីលធម៌ថ្មីសម្រាប់បព្វជិតសាសនានៅលើអ៊ីនធឺណិតដែលមានទាំងអស់ ១៨ មាត្រា។

ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមលក្ខខណ្ឌនោះ គឺ​បព្វជិតសាសនាត្រូវតែ «ស្រឡាញ់ជាតិមាតុភូមិ» និងគាំទ្រការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ហើយប្រព័ន្ធផ្សព្វផ្សាយសង្គម បព្វជិត ឬ មេដឹកនាំសាសនាគឺមិនអនុញ្ញាតិ ឱ្យផ្សព្វផ្សាយ និងធ្វើពិធីសាសនា តាមរយៈការផ្សាយបន្តផ្ទាល់ ឬចូលរួមកិច្ចប្រជុំតាមអ៊ីនធឺណិតឡើយ។

ក្រៅពីកម្មវិធីសាសនានិងការប្រកាសដំណឹងល្អ បព្វជិតក៏ជាប់បម្រាមមិនឱ្យ​រក​ប្រាក់​តាម​អ៊ីនធឺណិត និង​ពី​ការ​រៃអង្គាស​ប្រាក់​ដើម្បី​សាងសង់​កន្លែង​សាសនា ឬ​សម្រាប់​ធ្វើ​សកម្មភាព​សាសនាដែរ។

ប្រភពបានបន្ថែមថា "ប្រសិនបើបព្វជិតសាសនាណាមួយបំពានលើបទដ្ឋាននេះ នាយកដ្ឋានកិច្ចការសាសនាត្រូវបញ្ជាឱ្យពួកគេ​កែតម្រូវក្នុងរយៈពេលកំណត់" ដោយបន្ថែមថា ប្រសិនបើពួកគេមិនព្រមកែតម្រូវ មន្ទីរកិច្ចការសាសនាត្រូវអនុវត្តការផ្តន្ទាទោសតាមច្បាប់ និងបទប្បញ្ញត្តិរដ្ឋបាលពាក់ព័ន្ធ៕

Daily Program

Livesteam thumbnail