ចិញ្ចៀនរបស់សម្តេចប៉ាបនឹងត្រូវបំផ្លាញបន្ទាប់ពីទ្រង់សោយទិរង្គត

សារព័តមានបរទេសធំៗដែលបានចូលរួមផ្តិតយកព័ត៌មានអំពីពិធីបុណ្យសពរបស់សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ បានរាយការណ៍ថា ចិញ្ចៀនរបស់ទ្រង់នឹងត្រូវបំផ្លាញ ។

ប្រភពដដែលបានបន្តថា ការបំផ្លាញចិញ្ចៀនរបស់សម្តេចប៉ាបនេះមិនមែនជាការសម្រេចរបស់សន្តអសនៈ នោះទេ ប៉ុន្តែជាប្រពៃណីរបស់ព្រះសហគមន៍ដែលបានបន្សល់ទុកមកតាំងពីសតវត្សរ៍ទី ១៣មក ។

តាមសេចក្តីរាយការណ៍និងការពន្យលរបស់អ្នកជំនាញពិធីកម្មសាសនា ការបំផ្លាញចិញ្ចៀននេះ ដើម្បីបង្ការក្លាចមានករណីបន្លែបន្លំ ឫប្រើប្រាស់ខុសគោលការណ៍បន្ទាប់ពីសម្តេចប៉ាបសោយទិវង្គត ។

តាមទំនៀមទម្លាប់របស់ព្រះសហគមន៍ ក្រោយពេលដែលសម្តេចប៉ាបសោយទិរង្គតទៅ អ្នកដែលនឹង បន្តដឹកនាំកិច្ចការព្រះសហគមន៍ជាបណ្តោះអាសន្តនៅក្នុងអំឡុងពេលដែលព្រះសហគមន៍មិនទាន់ជ្រើសរើស សម្តេចប៉ាបបាន គឺនៅលើកាឌីណាល់ម្នាក់ដែលមានតួនាទី ប្រធានក្រុមលោកកាឌីណាល់ទាំងអស់ ដើម្បី ធានាសិទ្ធិអំណាចរបស់សម្តេចប៉ាបចុងក្រោយ។

នៅពេលបច្ចុប្បន្ននេះ អ្នកដែលកាន់កាប់តួនាទីនោះ គឺលោកកាឌីណាល់ ខាវីន យ៉ូសែប ហ្វារែល(Cardinal Kevin Joseph Farrell) ដែលជាកាឌីណាល់មកពីសហរដ្ឋអាមេរិក ។

មកដល់ពេលនេះចិញ្ចៀនដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូជ្រើសរើសពាក់រហូតដល់ទ្រង់សោយទិវង្គតនោះ គឺមិនមែនជាចិញ្ចៀនមានតម្លៃអ្វីឡើយចិញ្ចៀននោះត្រូវបានគេដឹងថា គឺជាចិញ្ចៀនច្នៃពីប្រាក់ហើយស្រោបមាសប៉ុណ្ណោះ ។

Daily Program

Livesteam thumbnail