គ្រីស្តសាសនិកមានជំហររឹងមាំចំពេលមានការបៀតបៀននៅប៉ាគីស្ថាន
ទោះបីជាការធ្វើទុក្ខបុកម្នេញប៉ុន្តែគ្រិស្តបរិស័ទនៅប៉ាគីស្ថានបានពង្រឹងជំនឿ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ ។
ប្រភពដដែលបានបន្តថា ការធ្វើទុក្ខបុកម្នេញបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សហគមន៍គ្រិស្តបរិស័ទក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែពួកគេនៅតែបន្តខិតខំពង្រឹងជំងឿ បើទោះបីជាពួកគេប្រឈមមុខនឹងបញ្ហាដ៏ធំធេងក៏ដោយ។
ថ្លែងទៅកាន់វ៉ាទីកង់ញូវ លោក អភិបាល សាំសុង សុខាធិន (Samson Shukardin) អភិបាលនៃព្រះសហគមន៍ហ៊ីដេរ៉ាបាត់ ( Hyderabad) បានគូសបញ្ជាក់ពីការបៀតបៀនជាប្រចាំដែលគ្រិស្តបិរស័ទបានកំពុង ប្រឈមមុខក្នុងប្រទេស។
លោកអភិបាលបានកត់សម្គាល់ថា គ្រីស្ទបរិស័ទនៅតែខ្ជាប់ខ្ជួនក្នុងសេចក្តីជំនឿរបស់ពួកគេ ហើយបានត្រៀមខ្លួនដើម្បីបូជាជីវិតសម្រាប់ព្រះគ្រីស្ទ និងព្រះសហគមន៍។ លោកបានកត់សម្គាល់ថា ភាពមិនអនុគ្រោះនេះបានក្លាយជាដីមានជីជាតិសម្រាប់ការងារប្រកាសដំណឹងល្អ។
លោកអភិបាលបានលើកឡើងពីករណី របស់ស្រ្តីគ្រីស្តបរិស័ទវ័យ៤០ ឆ្នាំមួយរូប ដែលត្រូវបាន កាត់ទោសប្រហារជីវិតដោយតុលាការ ក្រោមច្បាប់ប្រមាថរបស់ប្រទេសប៉ាគីស្ថានសម្រាប់ការបញ្ជូនបន្តសារ តាមបណ្តាញសង្គ WhatsApp អំពីរឿងអាស្រូវជាប្រព័ន្ធមួយ៕
លោកអភិបាលបានគូសបញ្ជាក់អំពីភាពគ្មានកំហុសរបស់ស្រ្តីរូបនោះ ដោយពណ៌នាថានាងជាជនរងគ្រោះនៃភាពងាយរងគ្រោះជាប្រព័ន្ធ។ លោកបាននិយាយថា យើងកំពុងតែតស៊ូដើម្បីនាង ដោយបន្ថែមថាពួកគេបានប្តឹងឧទ្ធរណ៍ទៅតុលាការកំពូលឲ្យដោះលែងនាង។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលនៅទន់ខ្សោយ ដោយនៅខាងក្រុមជ្រុលនិយម និងដាក់ច្បាប់ដើម្បីសម្រួលដល់បក្សពួកនិយម៕