គ្រីស្តបិរស័ទរាប់ពាន់នាក់អធិដ្ឋាននៅថ្ងៃគ្រប់ខួបនៃការសោយទីវង្គតសម្តេចប៉ាបយូហានប៉ូលទី២

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីសប្តាហ៍មុនគ្រីស្តបរិស័ទ រាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នាដើម្បីអធិស្ឋាននៅថ្ងៃគម្រប់ខួប ២០ ឆ្នាំនៃការសោយទីវង្គត របស់សម្តេចប៉ាបយូហានប៉ូលទី២។
វ៉ាទីកង់ញូវបានរាយការណ៍ថា កម្មវិធីនេះបានរៀបចំឡើងនៅ ទីលានសិលាក្រោមការដឹកនាំដោយលោកអគ្គអភិបាល ថាដឺ ហ្សូដា (Tadeusz Wojda)ប្រធានអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកប៉ូឡូញ នៅទីលានសន្តសិលា។
សមាសភាពអ្នកចូលរួមគឺភាគច្រើនគឺជាប្រជាពលរដ្ឋនិងគ្រីស្តបរិស័ទនៅក្នុងទីក្រុងរ៉ូម ជាពិសេសគឺប្រជាពលរដ្ឋដែលជាសមាជិកនៃសហគមន៍ប៉ូឡូញនៅបរទេស។
នៅក្នុងកម្មវិធីនេះ ពួកគេបានប្រមូលផ្តុំគ្នាអធិដ្ឋាន និងបានសូត្រផ្គាំដែលត្រូវបានបំផុសគំនិតដោយ និងរួមបញ្ចូលការដកស្រង់ពីការបង្រៀនរបស់សម្តេចប៉ាបយូហានប៉ូល នៅពេលដែលទ្រង់មានព្រះជន្ម។
កម្មវិធីនេះក៏បានទាក់ទាញការចូលរួមពីសំណាក់ លោក អាដាម ក្វាតកូវស្គី (Adam Kwiatkowski) ឯកអគ្គរដ្ឋទូតរបស់ប្រទេសប៉ូឡូញប្រចាំនៅសន្តអសនៈ និង អគ្គកុងស៊ុល និង គ្រិស្តបរិស័ទ ក៏ដូចជាបុព្វជិតជាច្រើនរូប។
Daily Program
