គ្រីស្តបរិស័ទមិនអាចហៅព្រះជាម្ចាស់ថា ព្រះបិតាបានទេ ប្រសិនបើពួកគេនៅតែមានចិត្តឃោឃៅ

សម្តេចប៉ាបឡេអូទី១៤បានថ្លែងពញាក់ស្មារតីគ្រីស្តបរិស័ទកាលពីថ្ងៃអាទិត្យនៅពេលដែលទ្រង់យាង អប់រំជំនឿនៅទីលានសន្តសិលា​។

នាឱកាសនោះ សម្តេចប៉ាបបានរំលឹកគ្រីស្តបរិស័ទថា អ្នក មិនអាចហៅព្រះជាម្ចាស់ថាជាបិតារបស់អ្នកបានទេ ប្រសិនបើអ្នកនៅតែរក្សាចិត្តឃោរឃៅ​។​

នាឱកាសនោះ សម្តេចប៉ាបឡេអូ បានរំលឹកគ្រីស្តបរិស័ទ អំពីសារៈសំខាន់នៃការអធិស្ឋានរបស់ព្រះជាម្ចាស់ ដោយសង្កត់ធ្ងន់ថា ព្រះអង្គទ្រង់តែងតែនៅទីនោះសម្រាប់អ្នក ប៉ុន្តែបន្ថែមថាអ្នកត្រូវតែផ្លាស់ប្តូរដោយភាពល្អរបស់ទ្រង់។

សម្តេចប៉ាបមានមានបន្ទូលទៀតថា ភាពខ្លាំង និងសារៈសំខាន់នៃការអធិស្ឋាន  គឺការអប់រំចិត្តគំនិតនិងរៀនស្វែងយល់ពីព្រះជាម្ចាស់ ពីបេសកម្មរបស់ទ្រង់។​

សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា ការអធិស្ឋានជាការបង្រួបបង្រួមចិត្តរបស់គ្រីស្ទបរិស័ទទាំងអស់ ហើយក៏ជាពេលវេលា រំឭកយើងថាយើងជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ព្រះអង្គគង់នៅជាមួយយើង នៅពេលដែលយើងមានចិត្តបរិសុទ្ធ៕

Daily Program

Livesteam thumbnail