គ្រីស្តបរិស័ទមានក្តីសង្ឃឹមក្រោយវត្តមានប៉ូលីសអ.ស.បមកដល់ហៃទី

គ្រីស្តបរិស័ទនៅក្នុងប្រទេសហៃទីជាពិសេសនៅរដ្ឋធានី ប៉័អូប្រាំង បានបង្ហាញនូវក្តីសង្ឃឹមឡើងវិញក្រោយទីក្រុងនេះបានទទួលវត្តមានបេសកកម្ម​ប៉ូលិស​អង្គការសហប្រជាជាតិ​ក្រោយពីប្រទេសស្ថិតនៅក្នុងស្ថានភាពចលាចលដោយសារក្រុមឧក្រិដ្ឋជន​។

លោកបូជាចារ្យ  ក្លូឌី ឌូក្លេវិល (Claudy Duclervil) នាយកវិទ្យុ តេឡេសូឡី ( Télé Soleil) នៅទីក្រុង ប៉័អូប្រាំង បាន ថ្លែង អំពីស្ថានភាពច្បាប់ និងសណ្តាប់ធ្នាប់នាពេលបច្ចុប្បន្ននៅក្នុងប្រទេសហៃទី និងក្តីសង្ឃឹមរបស់ប្រជាជនហៃទី បន្ទាប់ពីរដ្ឋាភិបាលអន្តរកាលនាពេលថ្មីៗនេះ អាចសម្រេចបាននូវ ការដាក់ពង្រាយប៉ូលីសអន្តរជាតិដឹកនាំដោយកេនយ៉ា ដើម្បីជួយទប់ទល់ ​នឹង​ក្រុម​ទំនើង។

ប្រភពដដែលបានបន្តថា ប្រជាជនហៃទីបានបន្តរស់ដោយក្តីអស់សង្ឃឹមតាំងពីឆ្នាំ២០២២ ក្រោយពេលដែលក្រុមក្មេងទំនើងបានបះបោរ ហើយបង្កឲ្យប្រទេសនេះក្លាយជាប្រទេសគ្មានច្បាប់ទម្លាប់ ប្រជាជនគ្មានសុវត្ថិភាព ។

នៅមុនការមកដល់នៃប៉ូលីសអង្គការសហប្រជាជាតិដឹកនាំដោយកេនយ៉ាមកដល់ដំបូង៤០០ នាក់ មានសេចក្តីរាយការណ៍ថា អំពើហិង្សាដែលបង្ករដោយក្មេងទំនើងបានសម្លាប់មនុស្សជាង ២០០០ នាក់ ហើយដាក់សំពាធឲ្យពលរដ្ឋជាង ៥ លាននាក់ ក្រីក្រហើយប្រឈមមុខនឹងអសន្តិសុខ ។​

Daily Program

Livesteam thumbnail