គ្រីស្តបរិស័ទនៅឥណ្ឌូនេស៊ីដឹកនាំយុទ្ធនាការដាំដើមកោងកាង

លោក វ៉ាំងសេនត្យឹស សេធាវ៉ាន់ ទ្រីយ៉ាតមូហ្សូ (Vinsentius Setiawan Triatmojo )អភិបាលនៃព្រះសហគមន៍ភូមិភាគ  តានជនការ៉ាង (Tanjungkarang) បានដឹកនាំគ្រីស្តបរិស័ទប្រហែល៨0នាក់ ដាំកូនឈើកោងកាងតាមបណ្តោយឆ្នេរសមុទ្រនៅតំបន ឡាំពូង (Lampung ) កោះស៊ូម៉ាត្រា ភាគខាងត្បូងនៃប្រទេសឥណ្ឌូណេស៊ី។

នេះគឺជាសកម្មភាព ដំណាក់កាលទី ២ នៃគំនិតផ្តួចផ្តើមដាំដើមកោងកាងដែលបានចាប់ផ្តើមនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៥។ កម្មវិធីនេះត្រូវបានសម្របសម្រួលដោយលោក  វ៉ាំងសេនត្យឹស ដែលជាប្រធានកម្មវិធីអប់រំបរិស្ថាននៃក្រុម Laudato Si’ ឥណ្ឌូនេស៊ី។

លោកបានឲ្យដឹងថា កូនឈើចំនួន ១000 ដើមត្រូវបានដាំក្នុងដំណាក់កាលទីមួយ ហើយ ដំណាក់កាលទីពីរនេះបានពង្រីកការចូលរួមបន្ថែមទៀត ដូចជាពីស្ថាប័ន និងសហគមន៍ផ្សេងៗគ្នា រួមទាំងនិស្សិតមកពីសាកលវិទ្យាល័យមួយចំនួនផងដែរ៕

Daily Program

Livesteam thumbnail