គ្រីស្តបរិស័ទនៅអាមេរិកកំពុងរិះគិតស្វែងរកមូលនិធិជួយបូជាចារ្យចូលនិវត្តន៍ប្រមាណជា ២១.០០០ នាក់

ទីភ្នាក់ងារព័ត៌មានកាតូលិកបានរាយការណ៍ថា សាសនិកកាតូលិកនៅសហរដ្ឋអាមេរិកបានកំពុងតែរិះគិតដើម្បីស្វែងរកមូលនិធិជួយឧបត្ថម្ភចំពោះអស់លោកបូជាចារ្យ និង បងស្រីចូលនិវត្តន៍ប្រមាណជា ២១.០០០ នាក់ ។

ប្រភពដែលបានបន្តថា គ្រីស្តបរិស័ទជាកាតូលិកមានគម្រោងនឹងធ្វើកម្មវិធីស្វែងរកមូលនិធិមួយដើម្បីជួយទ្រទ្រង់លើការចំណាយលើបព្វជិតដែលបានចូលនិវត្តន៍ទាំងអស់នោះនៅក្នុងរង្វង់ថ្ងៃទី ១៣ និង ១៤ ខែធ្នូ ឆ្នាំ២០២៥ ។ 

 នេះគឺជាកម្មវិធីំមួយដែលគ្រោងរៀបចំឡើងដើម្បីជួយសម្រាលបន្ទុកចំណាយលើអ្នកដែលចូលនិវត្តន៍ដែលនៅពេលនេះទំហំនៃការចំណាយប្រចាំឆ្នាំគឺំមានប្រមាណជា ចូលខ្ទង់១ពាន់លានដុល្លារទៅហើយ៕

 

Daily Program

Livesteam thumbnail