គ្រីស្តបរិស័ទនៅថៃ ជិតបញ្ចប់ដំណើរការសុំតែងតាំងសន្តបុគ្គល៨រូប
វ៉ាទីកង់ញូវបានរាយការណ៍ថា ព្រះសហគមន៍កាតូលិកថៃ បានកំពុងតែបោះជំហានដ៏វិជ្ជមានមួយ ពាក់ព័ន្ធនឹងដំណើរការសុំតែងតាំងមរណបុគ្គលចំនួន៨ រូបជាជនដែលមានសុភមង្គលបំផុត មុនពេលតែងតាំងជាសន្តបុគ្គល។
ពាក់ព័ន្ធនឹងដំណើរការនេះ វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីថ្ងៃទី ១២ ខែមករា ថ្មីៗនេះ ព្រះសហគមន៍កាតូលិកនៅថៃ បានរួបរួមគ្នារៀបចំពិធីបុណ្យមួយ រំលឹកដល់គុណូបការរបស់មរណបុគ្គល៨ រូប ដែលបានបូជាជីវិតព្រោះជំនឿនៅក្នុងប្រទេសថៃ។
ពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោក អគ្គអភិបាល ភីធឺ ប្រាយអិនវែលស៍ (Peter Bryan Wells) ឯកអគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសថៃ ដោយមានតំណាងលោកអភិបាលនៃព្រះសហគមន៍កាតូលិកនានានៅថៃចូលរួម។
នៅក្នុងពិធីនេះ លោកឯកអគ្គរាជទូត បានបង្ហាញនូវសារីរិកធាតុនៃមរណបុគ្គលតាំង៨រូប ដល់គ្រីស្តបរិស័ទនៅក្នុងពិធីនេះផងដែរ៕